ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល អាច​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ខណៈ​ដែល​ទីផ្សារងាយ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ប្រាកដប្រជា ។ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន ថែម​ស៍ កាលពី​ថ្ងៃ​ទី​៣០ ធ្នូ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ខណៈ​ដែល​ទីផ្សារងាយ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ប្រាកដប្រជា ។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន ថែម​ស៍ កាលពី​ថ្ងៃ​ទី​៣០ ធ្នូ កន្លង​មក ការ​ប្រកាស​ស្ថិតិ និង​របាយការណ៍​សេដ្ឋកិច្ច​ត្រូវ​បាន​ពន្យារពេល បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) និង​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ មិន​អាច​ព្រមព្រៀង​គ្នា​អស់​ប្រមាណ​១​សប្តាហ៍​កន្លង​មកនេះ ។

ដោយ​មិន​មានការ​ព្រមព្រៀង​គ្នា​លើ​បញ្ហា​ជញ្ជាំង​ព្រំដែន​របស់​លោក​ត្រាំ មន្ត្រី​រដ្ឋការ​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​នៅផ្ទះ ឬ​ធ្វើការ​ដោយ​មិន​បាន​ប្រាក់បៀវត្សរ៍ ព្រោះតែ​មាន​កង្វះខាត​ថវិកា ព្រមទាំង​បាន​ប៉ះពាល់​ដល់​ការ​ចេញផ្សាយ​ទិន្នន័យ​រដ្ឋាភិបាល​សំខាន់​ៗ​មួយ​ចំនួន​ផង ដែរ ។

ការ​ចេញផ្សាយ​ទិន្នន័យ​លើ​ការ​លក់​ផ្ទះ​ថ្មី​ៗ​គឺជា​ទិន្នន័យ​តែ​មួយ​គត់ ដែល​ត្រូវ​បាន​ពន្យារពេល​ក្នុង​ការ​ចេញ​ផ្សាយ​មក​ដល់​ពេល​នេះ ប៉ុន្តែ​ប្រសិនបើ​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​នៅ​តែ​បន្ត​កើត​មាន​ឡើង​បន្ទាប់​ពី​ថ្ងៃ​ទី​១​ខែមករា​ទៀត នោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ចេញផ្សាយ​ទិន្នន័យ​លើ​ការ​ចំណាយ​សាងសង់​ដូច​ជា ការ​កុម្ម​ង់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម​ដែល​ជា​ទិន្នន័យ​សំខាន់​សម្រាប់​ទីផ្សារ។

ក្រៅពី​ការ​ចេញផ្សាយ​ទិន្នន័យ​ហើយ ដំណើរការ​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ទាំងនេះ ក៏​ត្រូវ​បាន​ប៉ះពាល់​ដែរ ។ ខណៈ​ដែល​ទីផ្សារ​ហិរញ្ញវត្ថុ​កំពុង​តែ​ងាយ​ប្រែប្រួល និង​ខណៈ​ដែល​មាន​កង្វល់​ទាក់ទិន​នឹង​ពន្ធ​ជាមួយនឹង​ប្រទេស​ចិន ព្រមទាំង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារជាតិ​ផង​នោះ ការ​ផ្អាក​ដំណើរការ​នេះ​អាច​នឹង​បង្កើន​ភាព​មិន​ប្រាកដប្រជា​មួយ​កម្រិត​ទៀត ។

លើស​ពី​នេះ​ទៀត ការ​ផ្អាក​ដំណើរការ​ផ្តល់​សេវាកម្ម​រដ្ឋបាល អាច​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​បន្តិចបន្តួច​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ