ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ធ្វើ​ម៉េច​ឱ្យ​រដូវ​មក​ទៀងទាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ពេល​ដែល​ស្ត្រី​គ្រប់​គ្នា​តែងតែ​ចង់​ឲ្យ​ការ​មក​រដូវ​ខែ​របស់​ខ្លួន​កើត​ឡើងជា​រៀង​រាល់​ខែ​នោះ​ទៀងទាត់ តែ​បែរជា​មិនដឹង​ថា​គួរ​ធ្វើ​ដូច​ម្តេចទៅ​វិញ ។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំលេប​ដើម្បី​ព្យាបាល​ការ​មក​រដូវ​ទៀងទាត់ មក​សាកល្បង​វិធី​ពីរ​យ៉ាង​ខាងក្រោម​នេះ​សិន​ទៅ ព្រោះ​វា​គឺជា​រឿង​ធម្មជាតិ​សុទ្ធសាធ ។ ១-បន្ថយ​អារម្មណ៍​តានតឹង និង​លុប​បំបាត់​ស្ត្រេ​ស ៖…

ខណៈ​ពេល​ដែល​ស្ត្រី​គ្រប់​គ្នា​តែងតែ​ចង់​ឲ្យ​ការ​មក​រដូវ​ខែ​របស់​ខ្លួន​កើត​ឡើងជា​រៀង​រាល់​ខែ​នោះ​ទៀងទាត់ តែ​បែរជា​មិនដឹង​ថា​គួរ​ធ្វើ​ដូច​ម្តេចទៅ​វិញ ។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំលេប​ដើម្បី​ព្យាបាល​ការ​មក​រដូវ​ទៀងទាត់ មក​សាកល្បង​វិធី​ពីរ​យ៉ាង​ខាងក្រោម​នេះ​សិន​ទៅ ព្រោះ​វា​គឺជា​រឿង​ធម្មជាតិ​សុទ្ធសាធ ។

១-បន្ថយ​អារម្មណ៍​តានតឹង និង​លុប​បំបាត់​ស្ត្រេ​ស ៖ ស្ត្រេ​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​មិន​មក​រដូវ ។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ស្ត្រេ​ស​ពិតជា​ផ្តល់​ភាពល្អក់​កករ​ច្រើន​ដល់​ខ្លួនឯង​ចេញពី​ក្នុង​មក​តែ​ម្តង ។ ការ​តាំងសមាធិ ការ​បន្ធូរ​អារម្មណ៍ និង​ហាត់​ក្បាច់​យូ​ហ្គា ច្រើន​តែ​អាច​ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល​បាន ។ ដោយ​យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ស្ត្រេ​ស និង​ការ​កើនឡើង​នៃ​ចំនួន​អ័​៊​រ​ម៉ូ​ន Cortisol ក្នុង​ខ្លួន វា​នឹង​នាំ​ឲ្យ​ក្រ​ជ្រុះ​អូ​វ៉ុល ឬ​មិន​ងាយ​មានកូន​បាន ។ ការ​គ្រប់គ្រង​ស្ត្រេ​ស និង​កាត់​បន្ថយ​វា នឹង​ទាញ​ពេលវេលា​នៃ​ការ​ជ្រុះ​អូ​វ៉ុល​មក​រក​សភាព​ដើម​វិញ ព្រមទាំង​មក​រដូវ​ទៀងទាត់​ទៀត ។

២-រួម​ភេទ ៖ មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ឲ្យ​រដូវ​មក​ទៀងទាត់​នោះ​គឺ​ការ​ចាប់​ដៃគូ​ដើម្បី​រួម​ភេទ​ជាមួយ​គ្នា ។ មែនហើយ ការ​ធ្វើ​បែប​នេះ​វា​នឹង​ជួយ​ឲ្យ​សាច់ដុំ​នៅ​ទ្វារមាស​ធូរ ដើម្បី​បញ្ចេញ​នូវ​កោសិកា ងាប់​ៗ​ពី​ក្នុង​ស្បូន​បាន​អស់​ល្អ ។ រឿង​នេះ​មិន​ប្រាកដ​ថា​អ​ញ្ចឹ​ង​ទាំងអស់​ទេ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​គួរ​សាកល្បង ។

ដូច​យើង​ទាំងអស់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា រាង​កាយ​មនុស្ស​យើង ម្នាក់​ៗ សុទ្ធតែ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដូច្នេះ​ការ​ឆ្លើយ​តប​នឹង​វិធីសាស្ត្រ​ខាងលើ​ក៏​មាន​លក្ខណៈ ខុស​ៗ​គ្នា​ដែរ ។ ខណៈ​ពេល​ដែល​គ្មាន​វិធីសាស្ត្រ​ណាមួយ​ជួយ​ធានា​ថា​មាន​ប្រសិទ្ធភាព​មួយ​រយ​ភាគរយ​ជួយ​ឲ្យ​រដូវ​មក​ទៀង​នោះ តែ​វិធីសាស្ត្រ​ទាំង​ពីរ​ខាងលើ​មាន​សុវត្ថិភាព​ណាស់​ក្នុង​ការ​សាកល្បង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ