ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​បុណ្យ​កុសល​ហ្នឹងហើយ​ជាទី​ពឹង​នៃ​យើង

5 ឆ្នាំ មុន

បុណ្យ​ហ្នឹងហើយ​ជាទី​ពឹង​នាំ​យើង​ទៅ​រក​សេចក្តីសុខ​ក្នុង​លោក​ទាំង​ពីរ គឺ​សុខ​ក្នុង​លោក​នេះ​ផង និង​ទម្លាយ​ខន្ធ​ទៅ​បាន​សុខ​ក្នុង​បរលោក​ទៀត ។ សម​ដូច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​លោក​បាន​ទេសនា​អប់រំ​ដល់​សាធុជន​ថា អំពើ​ល្អ​ទោះជា​មាន​ប្រមាណ​តិច​ក៏​ដោយ បុគ្គល​ត្រូវ​តែ​សន្សំ​ជា​និច្ច ធ្វើ​រឿយ​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ។ ដូចនេះ​ចូរ​ជា​អ្នក​មិន​មើលងាយ​បុណ្យ​ថា…

បុណ្យ​ហ្នឹងហើយ​ជាទី​ពឹង​នាំ​យើង​ទៅ​រក​សេចក្តីសុខ​ក្នុង​លោក​ទាំង​ពីរ គឺ​សុខ​ក្នុង​លោក​នេះ​ផង និង​ទម្លាយ​ខន្ធ​ទៅ​បាន​សុខ​ក្នុង​បរលោក​ទៀត ។ សម​ដូច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​លោក​បាន​ទេសនា​អប់រំ​ដល់​សាធុជន​ថា អំពើ​ល្អ​ទោះជា​មាន​ប្រមាណ​តិច​ក៏​ដោយ បុគ្គល​ត្រូវ​តែ​សន្សំ​ជា​និច្ច ធ្វើ​រឿយ​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ។

ដូចនេះ​ចូរ​ជា​អ្នក​មិន​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ឡើយ សូ​ម្បី​បំពង់​ដែល​គេ​បញ្ឈរ​ទុក​នៅ​ក្នុង​ទីវាល ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន​យ៉ាងណា អ្នកមាន​ប្រាជ្ញា​កាលបើ​ព្យាយាមសន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ក៏​អាច​ពេញ​ដោយ​បុណ្យ​ក៏​យ៉ាងនោះ​ដែរ ។

ចូរ​អ្នក​ទាំងឡាយ​កុំ​ជា​អ្នក​ប្រមាទ កុំ​ជា​អ្នក​ធ្វេសប្រហែស​នឹង​បុណ្យ​កុសល គួរ​ប្រឹងប្រែង​សន្សំ​សេចក្តី​ល្អ​ពី​ឥឡូវនេះ​ទៅ យូរ​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ហើយ ផល​ដែល​កើត​ពី​អំពើ​ល្អ​នេះ​នឹង​ជួយ​ចម្លង​អ្នក​ឱ្យ​រួច​ចាក​ទុក្ខ​ផង​ទាំងពួង ។