ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​នោះ​! ចាំ​មើល​ថា ទៅ​ជា​យ៉ាងណា​វិញ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តង់​សម្រាក​លំហែកាយ​ចំនួន​៣០០​តង់ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុស​ម្រា​ប់​ថ្ងៃ​ខោ​ន​ដោ​ន​ចូល​ឆ្នាំ​សកល​ប្រមាណ​៨០% ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជួល​ស្នាក់​នៅ​សម្រាប់​ថ្ងៃ​ខោ​ន​ដោ​ន ។ មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ម្នាក់​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១…

ខេត្ត​ព្រះ​សីហ​នុ ៖ តង់​សម្រាក​លំហែកាយ​ចំនួន​៣០០​តង់ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុស​ម្រា​ប់​ថ្ងៃ​ខោ​ន​ដោ​ន​ចូល​ឆ្នាំ​សកល​ប្រមាណ​៨០% ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជួល​ស្នាក់​នៅ​សម្រាប់​ថ្ងៃ​ខោ​ន​ដោ​ន ។

មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ម្នាក់​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ថា តង់​ចំនួន​៣០០ ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុស​ម្រា​ប់​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​២០១៨ ឆ្លង​ចូល​ឆ្នាំ​២០១៩ តាម​ពេលវេលា​ខាងលើ​ភ្ញៀវ​ទេសចរណ៍​បាន​កក់ និង​ចូល​មក​ស្នាក់​ជា​បណ្តើរ​ៗ​អស់​ចំនួន​៨០%​ហើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សន្និដ្ឋាន​ទុកជា​មុន​ចំនួន​តង់​ដែល​បាន​រៀប​ទុក​ខាងលើ មិន​អាច​បម្រើរ​តាម​តម្រូវការ​ឲ្យ​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​ទេ គ្រាន់តែ​ជា​ការ​រំលែក​បន្ធូរបន្ថយ​ពី​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​តែ​ប៉ុណ្ណោះ ។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​តម្លៃ​តង់​ជួល​សម្រាក​ក្នុង​ឱកាស​ខាងលើ​នេះ ចំពោះ​តង់​ដែល​សម្រាប់​សម្រាក​បាន​០២​នាក់ តម្លៃ​១៥​ដុល្លារ ដោយឡែក​តង់​ធំ​ដែល​អាច​សម្រាក​បាន​០៤​នាក់ តម្លៃ​២០​ដុល្លា ។

ដោយឡែក​អាជីវករ​លក់ដូរ​មឹក​អាំង និង​ម្ហូប​សមុទ្រ​តាម​អ​ម្រែ​ក​ផ្សេង​ៗ​នៅ​ឆ្នេរ​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តង់​ខាងលើ​មាន​ភ្ញៀវ​ទេសចរណ៍​ជួល​សម្រាក​មាន​ចំនួន​តិចតួច​បំផុត ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​សាលាខេត្ត​ខាងលើ ដែល​ជា​ការ​លើក​ឡើង​ក្រោម​រូបភាព​លាក់លៀម​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ខ្លាច​ខូច​មុខមាត់​ខេត្ត​តែ​ប៉ុណ្ណោះ សូ​ម្បី​តែ​នៅ​តាម​ឆ្នេរ​មាន​ភ្ញៀវ​ចុះ​មុជទឹក​សមុទ្រ​លេង​តិចតួច​ណាស់​មិនបាច់​រៀបរាប់​ក៏​ឃើញ​ដែរ ។

ដោយឡែក​លោក តាំង សុចិត្រ​គ្រឹះ​ស្នារ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ទូរស័ព្ទ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ទេ នៅ​ក្រៅ​តំបន់​សេវា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ