ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​សមត្ថកិច្ច​ចាប់​បាន​…​ជិត​៤​ពាន់​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ឆ្នាំ​មក​ហើយ នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស​សួនច្បារ និង​រង្វង់​មូល​វិមាន​ឯករាជ្យ​ទោះបី​មានការ​ចាំ​ស្ទាក់​ចាប់ពី​កងកម្លាំង​រាល់ថ្ងៃ​ក៏​ដោយ ។ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ឆ្នាំ​មក​ហើយ នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស​សួនច្បារ និង​រង្វង់​មូល​វិមាន​ឯករាជ្យ​ទោះបី​មានការ​ចាំ​ស្ទាក់​ចាប់ពី​កងកម្លាំង​រាល់ថ្ងៃ​ក៏​ដោយ ។

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩​នេះ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ជា​ប្រចាំ ដើម្បី​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ បន្ទាប់​ពី​មាន​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទោះបីជា​មានការ​ដាក់​កម្លាំង​ប្រចាំការ​ចាំ​ស្ទាក់​ចាប់​រាល់ថ្ងៃ​ក្តី​ក៏​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាសទិស​ចរាចរណ៍ និង​ចាប់​បាន​រាល់​ផង​ដែរ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជាក់ស្តែង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ​កម្លាំង​បាន​ធ្វើការ​ឃាត់​យានយន្ត​សរុប​ចំនួន​៣ ៦១៨​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៣១០៤​គ្រឿង រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​៣៨២​គ្រឿង និង​រថយន្ត​ចំនួន​១៣២​គ្រឿង ដោយ​បាន​ញ្ជូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ