ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​មិន​រួចខ្លួន​ទេ​… សក់​អ​ន្ទិ​ត​ណា​ក្បាល​អ្នក​ហ្នឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រឿង​រ៉ាង​សង្ឃ​លួច​មាន​ស្រី និង​ឆាន់​ចំណីអាហារ​ក្រៅ​វត្ត​នៅ​ខេត្តបន្ទាយមានជ័យ ស្ទើរ​ក្លាយជា​រឿង​សាមញ្ញ​ទៅ​ហើយ ព្រោះតែ​ច្បាប់​ធូរ​លុង​លើ​អ្នកបួស​ដែល​យក​សាសនា​ទៅ​ជាន់ឈ្លី និង​ធ្វើ​ជា​មុខរបរ​។ ជាក់ស្តែង​គ្រាន់តែ​ក្នុង​ឆ្នាំ​2018​នេះ ករណី​៤​ផ្សេង​គ្នា​បាន​កើតឡើង​ដោយ​សង្ឃ​ទី​១ ជាប់ចោទ​ស្រី​ប្តឹង…

ខេត្តបន្ទាយមានជ័យ ៖ រឿង​រ៉ាង​សង្ឃ​លួច​មាន​ស្រី និង​ឆាន់​ចំណីអាហារ​ក្រៅ​វត្ត​នៅ​ខេត្តបន្ទាយមានជ័យ ស្ទើរ​ក្លាយជា​រឿង​សាមញ្ញ​ទៅ​ហើយ ព្រោះតែ​ច្បាប់​ធូរ​លុង​លើ​អ្នកបួស​ដែល​យក​សាសនា​ទៅ​ជាន់ឈ្លី និង​ធ្វើ​ជា​មុខរបរ​។

ជាក់ស្តែង​គ្រាន់តែ​ក្នុង​ឆ្នាំ​2018​នេះ ករណី​៤​ផ្សេង​គ្នា​បាន​កើតឡើង​ដោយ​សង្ឃ​ទី​១ ជាប់ចោទ​ស្រី​ប្តឹង (​រឿង​ឆាន់​ពោត​) សង្ឃ​ទី​២ ជាប់ចោទ​ចាក់​ស្រី សង្ឃ​ទី​៣ បែកធ្លាយ​រូប​ទៅ​លួច​ធ្វើ​ខួបកំណើត​មាន​ប្រពន្ធ មានកូន និង​សង្ឃ​ទី​៤ បែកធ្លាយ​រូប​កំពុង​ឱប​ស្រី និង​ឆាន់​ចំណីអាហារ​មាន​ទាំង​សុរា ក្រៅ​វត្ត​យ៉ាង​ត្រេកត្រអាល​។

សង្ឃ​ជាប់ចោទ​ទី​៤ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ ជា​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ឈ្មោះ តឿ ប៊ុ​ន​ធឿ​ន​។ ចៅអធិការ​វត្ត​អង្គ​នេះ បែកធ្លាយ​រូប​កំពុង​ឱប​ស្រី​ក្មេង​យ៉ាង​មាន​ក្តី​សុខ​លើ​អង្រឹង និង​អង្គុយ​ឆាន់​អាហារ​មាន​ទាំង​សុរា​ពេញ​លើ​តុ មាន​ស្រី​ក្មេង​អម​សងខាង​ជាមួយ​អតីត​ចៅអធិការ​វត្ត​ទួល​លក្ខ​រស្មី​មាន​ជ័យ ហៅ​វត្ត​ទួល​ពង្រ ដែល​ទើប​លាលែង​ពី​តំណែង​ក្រោយ​បែកធ្លាយ​រឿងអាស្រូវ និង​សុំ​ទៅ​ផ្សឹក​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​26 ធ្នូ 2018​។

តើ​សាសនា​នឹង​ទៅ​ជា​យ៉ាងណា បើ​អ្នកបួស​មួយ​ចំនួន​ហើយ​សុទ្ធ​សឹង​ជា​ចៅអធិការ​វត្ត បែរជា​ជាន់ឈ្លី​សាសនា និង​យក​សាសនា​ធ្វើ​ជា​មុខរបរ​បែប​នេះ?

ក្រោយ​ផ្ទុះ​រឿង​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ប្រភព​អ្នកស្រុក​និយាយ​ថា គួរតែ​ក្រសួង​ធម្មការ​ពិសេស និង​ស្ថាប័ន​ច្បាប់​គិតគូ​លើ​ករណី​នេះ មិន​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្តិ​ខុស​ធ្ងន់ធ្ងរ​លើ​វិស័យ​សាសនា​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ឡើយ​។ ប្រភព​បន្ត​ទៀត​ថា បើ​អ្នក​យក​សាសនា​ទៅ​ជាន់ឈ្លី និង​ធ្វើ​ជា​មុខរបរ​ចេះ​តែ​រួចខ្លួន ថ្ងៃក្រោយ​ការ​ប្រព្រឹត្តិ​ខុស​ប្រាកដជា​មាន​កាន់តែ​ច្រើន​ធ្វើ​ឲ្យ​វិស័យ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​កាន់តែ​ធ្លាក់​ចុះ​ខ្លាំង​ឡើងជា​មិន​ខាន​។

ជុំវិញ​ករណី​នេះ ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម ហៅ​វត្ត​អណ្តូង​ថ្ម បាន​មាន​សង្ឃដីកា​បដិសេធ​ថា ជា​រឿង​មិន​ពិត​ហើយ​ថា មិនមែន​ជា​រូប​ព្រះ​អង្គ​ឡើយ​។ ដោយឡែក​ព្រះ​គ្រូ​អនុ​គុណ​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រះ​នាម ប៉ុក ចំរើន មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ខាងលើ​នៅឡើយ​ទេ ហើយ​ថា បើ​អ្នក​ណា​ដឹង និង​មាន​ភស្តុ​តាង សូម​យក​ទៅ​ជូន​ព្រះ​អង្គ និង​សុំ​ធ្វើកា​ដោះស្រាយ​សិន​។

បើ​ទោះជា​សង្ឃ​ជាប់ចោទ​ធ្វើការ​បដិសេធ ហើយ​ព្រះ​អនុ​គុណ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​សង្ឃ​ដិ​កា​ថា មិន​ទាន់​ដឹង​រឿង​ពិតប្រាកដ ប៉ុន្តែ​លោក យ៉ិ​ន យឿ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ ប្រាប់​តាម​ទូរស័ព្ទ​ក្នុង​ពេលវេលា​ខុស​គ្នា​មិន​ដល់​10​នាទី​ផង​ថា ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម ហៅ​វត្ត​អណ្តូង​ថ្ម​មាស បាន​សារភាព​ពី​កំហុសឆ្គង​ដែល​បែកធ្លាយ​រូប​នោះ​ពិតប្រាកដ​មែន​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ពេល​នេះ​លោក​បាន​ឲ្យ​ខាង​ធម្មការ និសា​សនា​ក្រុង និង​សាលា​អនុ​គុណ​ក្រុង​ប៉ោយ​ប៉ែ​ត រៀបចំ​ផ្សឹក​សង្ឃ​ខាងលើ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​31 ធ្នូ 2018​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ