ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិយា ពេជ្រ ចាកចោល​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឈ្មោះ​ចរិយា ពេជ្រ គឺ​នៅ​តែ​មាន​ទស្សនិកជន​ស្គាល់​ច្រើន បើ​ទោះបីជា​នាង​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក្តី ។ ចរិយា ពេជ្រ អតីត​តារា​សម្តែង​ដ៏​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​ដែល​បាន​ឈប់​ពី​សិល្បៈ​យូរ​ដែរ​ហើយ ប៉ុន្តែ​ត្រូវ​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖ ឈ្មោះ​ចរិយា ពេជ្រ គឺ​នៅ​តែ​មាន​ទស្សនិកជន​ស្គាល់​ច្រើន បើ​ទោះបីជា​នាង​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក្តី ។ ចរិយា ពេជ្រ អតីត​តារា​សម្តែង​ដ៏​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​ដែល​បាន​ឈប់​ពី​សិល្បៈ​យូរ​ដែរ​ហើយ ប៉ុន្តែ​ត្រូវ​គេ​ដឹង​ថា នាង​មានសំណាង​ខ្លាំង បន្ទាប់​ពី​រៀប​ការ​សាង​សុភមង្គល​ជាមួយនឹង​ស្វាមី​វ័យ​ចំណាស់​ម្នាក់ ។

កាន់តែ​ច្បាស់​ហើយ​ដែល​ស្រី​ស្អាត​ចរិយា ពេជ្រ បាត់​មុខ​ពី​សិល្បៈ​ក្រោយ​រៀប​ការ ដោយ​នាង​បាន​បញ្ជាក់​ថា​ដំណើរ​ចូល​សិល្បៈ​វិញ​មិន​មាន​ទេ​បើ​ទោះជា​ចិត្ត​នៅ​ស្រឡាញ់​ក្តី ។ បញ្ហា​មិន​អាច​បក​ក្រោយ​ព្រោះ​នាង​កំពុង​ក្លាយជា​ម្តាយ​គេ ហើយ​ត្រូវ​ដើរតួ​នាទី​ជា​មេ​គ្រួសារ​ឲ្យ​ល្អ ។

ចរិយា ពេជ្រ​ជ ា​អតីត​តារា​សម្តែង​មួ​ង​ដួង​ដែល​មាន​ទេព​កោសល្យ​រហូត​ត្រូវ​បាន​បណ្តា​ផលិតកម្ម​មួយ​ចំនួន​ផ្តល់​តំណែង​ជា​តួឯក​ជាប់​គ្នា​បាន​ប៉ុន្មាន​រឿង​ធ្វើ​ឲ្យ​គេ​ស្គាល់ ហើយ​ហក់​ឡើង​កេរ្តិ៍ឈ្មោះ​ជា​បន្តបន្ទាប់​។ ចរិយា ពេជ្រ​គឺជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ​តារា​សម្តែង និង​ពិធី​ការិនី​ព្រះ​កាយ​ច័ន្ទ ប៉ុន្តែ​នាង​ជា​អ្នក​រកបាន​ម្ចាស់​បេះដូង​មុន​ព្រះ​កាយ​ច័ន្ទ ។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្នុង​ឱកាស​សម្ពោធ​គ្រឿងសំអាង​នៅ​សណ្ឋាគារ​ណា ហ្គា ចរិយា ពេជ្រ បាន​ឲ្យ​ដឹង​ថា​រហូត​មក​ទល់​ពេល​នេះ​នាង​ទទួល​បាន​ចំណងដៃ ដោយ​ពពោះ​កូនប្រុស​លើក​ទី​១​បាន​ជាង​៦​ខែ​ហើយ ។ «​ការ​ពពោះ​ដំបូង​ខ្ញុំ​យល់សប្តិ​ថា​បាន​ចិញ្ចៀន​ស្មានថា​កូនភ្លោះ តែ​ពេល​ឆ្លុះ​អេកូ​ឃើញ​ថា​កូនប្រុស​តែ​១ ។​យ៉ាងណាមិញ​នាង​ខ្ញុំ​មាន​សេចក្តីសុខ​ព្រោះ​នោះ​ជា​អ្វី​ដែល​នាង​ខ្ញុំ និង​ស្វាមី​ចង់បាន​ក្រោយ​រៀប​ការ​»​។

ចរិយា ពេជ្រ បញ្ជាក់​ថា​នាង​គ្រោង​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​មូលហេតុ​ដែល​ពន្យារពេល​មក​ពី​នាង​នៅ​មាន​កិច្ចការ​ខ្លះ​ក្នុងស្រុក​។ ណាមួយ​ចៃដន្យ​កំពុង​ពពោះ ក៏​ពន្យារពេល​ដូច្នេះ​ចាំ​ដល់​ពេល​ឆ្លងទន្លេ​បាន​ច្រើន​ខែ នោះ​ពិតជា​ទៅ​រស់នៅ​អូស្ត្រាលី​តែ​ម្តង​។ បើ​នាង​ចេញ​ទៅ​អូស្ត្រាលី​ពេល​នេះ​ដូច​ជា​ពិបាក​នៅ​ទីនោះ​មិនសូវ​មាន​អ្នក​មើលថែ តែបើ​នៅ​ស្រុក​ខ្មែរ​មាន​បងប្អូន​មាន​ច្រើន ក៏​ស្រួល​មើលថែ​។ បើ​ទោះជា​កូន​កើត​នៅ​ស្រុក​ខ្មែរ តែ​ក៏​អាច​ចូលសញ្ជាតិ​ជា​អូស្ត្រាលី​ដោយសារ​ឪពុក​ជា​ជនជាតិ​នៅ​ទីនោះ​ស្រាប់ ។

ចំពោះ​រឿង​វិល​ចូល​ពិភព​សិល្បៈ​វិញ​ចរិយា ពេជ្រ​និយាយ​ថា​«​មិន​អាច​ចូល​សិល្បៈ​វិញ​បាន​ទេ​ដោយសារ​តែ​ខ្ញុំ​មានកូន មាន​ស្វាមី ភារៈ​សំខាន់​គឺ​មើល​ខុស​ត្រូវ​គ្រួសារ​មាន​ប្តី​តាម​ប្តី ។ សិល្បៈ​នៅ​តែ​ស្រឡាញ់ ហើយ​នៅ​តែ​ជួយ​គាំទ្រ​តាមដាន​ជា​និច្ច​។ ទោះ​នាង​ខ្ញុំ​ទៅ​នៅ​អូស្ត្រាលី​មិន​ទាន់​ចេញ​ធ្វើការ​នោះ​ទេ គឺ​នៅ​តែ​ផ្ទះ​មើលថែ​កូន​តែ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ