ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​ជ្រាប​ទេ​…​ក្នុង​ខណ្ឌចំការមន​មាន​ផ្សារ​ធំ​តូច​ប៉ុន្មាន ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណ្ឌចំការមន គឺជា​ខណ្ឌ​មួយ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៃ​រាជធានី​ភ្នំពេញ ពិសេស​គឺ​តំបន់​បឹង​កេងកង និង​តំបន់​ក្នុង​សង្កាត់​ទន្លេបាសាក់ ។ អ្វី​ដែល​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នោះ​គឺ​លើ​វិស័យ​សំណង់​ក្នុង​ខណ្ឌ​នេះ បាន​និង​កំពុង​រីក​ដុះដាល​ខ្លាំង​ជាងគេ…

រាជធានី​ភ្នំពេញ ៖ ខណ្ឌចំការមន គឺជា​ខណ្ឌ​មួយ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៃ​រាជធានី​ភ្នំពេញ ពិសេស​គឺ​តំបន់​បឹង​កេងកង និង​តំបន់​ក្នុង​សង្កាត់​ទន្លេបាសាក់ ។ អ្វី​ដែល​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នោះ​គឺ​លើ​វិស័យ​សំណង់​ក្នុង​ខណ្ឌ​នេះ បាន​និង​កំពុង​រីក​ដុះដាល​ខ្លាំង​ជាងគេ ហើយ​តម្លៃ​ដីធ្លី​ក៏​ខ្ពស់​ជាងគេ​ដែរ រហូត​ដល់​អ្នកជំនាញ​និយាយ​ថា ជា​តំបន់​ខ្វះ​ដី​លក់​ទៅ​ហើយ ។

ខណ្ឌ​នេះ​មាន​សង្កាត់​ចំនួន​១២ ដែល​ក្នុង​សង្កាត់​នីមួយ​ៗ​សម្បូរ​ដោយ​ម​ជ្ឈ​ម​ណ្ឌ​ពាណិជ្ជកម្ម ហាង​លក់ទំនិញ និង​ផ្សារ​តូច​ធំ ទាំង​ផ្សារ​ទំនើប និង​ផ្សារ​ប្រពៃណី ។

បើ​តាម​លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា ក្នុង​ខណ្ឌ​នេះ​មាន​ផ្សារ​ធំ​ៗ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ចំនួន​៤ គឺ​ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​ទួល​ទំពូង ផ្សា​របឹង​កេងកង និង​ផ្សារ​កាប់​គោ ។ ក្រៅពី​នេះ ក៏​មាន​ផ្សារ​ទំនើប​ធំ​ៗ​របស់​ឯកជន​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា ផ្សារ​ទំនើប​ឡាក់​គី ផ្សារ​សុ​វ​ណ្ណា ផ្សារ​ថៃ​ហួត រួម​ទាំង​ម៉ាត​ធំ​តូច និង​ផ្សារ​តូច​ៗ តាម​តំបន់​មួយ​ចំនួន​ទៀត ដូច​ជា​ម៉ាត​តាម​ស្ថានីយប្រេងឥន្ធនៈ​ជាដើម ។

លោក​អភិបាល​ខណ្ឌ បន្ដ​ថា ផ្សារ​ទួល​ទំពូង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១, ផ្សា​របឹង​កេងកង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ និង​ផ្សារ​កាប់​គោ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​។ ចំណែក​ផ្សារ​អូ​ឡាំ​ពិ​ក ជា​ផ្សារ​ឯកជន​ដ៏​ធំ​មួយ​ដំបូង​គេ​ដែល​ឯកជន​ស្ថាបនា ស្ថិត​នៅ​លើ​ទីតាំង​ផ្សារ​ចាស់ សង្កាត់​អូ​ឡាំ​ពិ​ក ។
លោក​ព្រុំ សំខាន់ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា សង្កាត់​ទាំង​១២ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន រួម​មាន ៖
១-​សង្កាត់​អូ​ឡាំ​ពិ​ក ២-​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ៣-​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២
៤-​សង្កាត់​បឹង​កេងកង​ទី​១ ៥-​សង្កាត់​បឹង​កេងកង​ទី​២ ៦-​សង្កាត់​បឹង​កេងកង​ទី​៣
៧-​សង្កាត់​ទួល​ទំពូង​ទី​១ ៨-​សង្កាត់​ទួល​ទំពូង​ទី​២ ៩-​សង្កាត់​ផ្សារ​ដើម​ថ្កូវ
១០-​សង្កាត់​បឹង​ត្របែក ១១-​សង្កាត់​ទំនប់​ទឹក ១២-​សង្កាត់​ទន្លេបាសាក់

លោក​អភិបាល​ខណ្ឌ បញ្ជាក់​ថា ៖« ខណ្ឌចំការមន​មាន​ផ្ទៃដី​សរុប​ចំនួន​ទំហំ​១.០៥៣​ហិ​កតា​៤​អា និង​៦​ស​ង្ទី​អា ដោយ​បាន​បែងចែក​ជា​១២​សង្កាត់ និង​ភូមិ​ចំនួន​៩២ ដែល​មាន​ប្រជាជន​រស់នៅ​សរុប​ចំនួន​១៨.៧៦៧​គ្រួសារ »​។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន ខណ្ឌ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជាងគេ រួម​មាន ខណ្ឌចំការមន ដូនពេញ ៧​មក​រា និង​ខណ្ឌទួលគោក ដែល​ខណ្ឌ​ទាំង​អស់នេះ​សម្បូរ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​អគារ​ខ្ពស់​ៗ ។

កំណើន​ការ​វិនិយោគ​នេះ ដោយសារ​តែ​មាន​កត្តា​សំខាន់​ៗ​ជា​ច្រើន​ដែល​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ ដូច​ជា លំហូរ​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​(FDI)​។ កម្ពុជា​មានច្បាប់​វិនិយោគ​ពិសេស ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​កាន់កាប់​ក្រុមហ៊ុន​១០០%​ដោយ​ខ្លួនឯង​បាន ។ កំណើនសេដ្ឋកិច្ច​រឹង​មាំ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ប្រជាជន​កើនឡើង ។ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កើនឡើង​ខ្ពស់ ពិសេស​លំនៅ​ឋាន អគារ​ការិយាល័យ និង​លំនៅ​ឋាន​បែប​សហកម្ម​សិ​ទ្ឋ​(​ខុន​ដូ​) ។ ការ​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព័​ន្ថ​របស់​រាជរដ្ឋាភិបាល​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង និង តម្រូវការ​ប្រើប្រាស់​ដី​កើនឡើង ដោយសារ​កំណើន​ប្រជាសាស្ត្រ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​ជាប់​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ