ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​សុខ​ទាំង​ទុក្ខ​ត្រូវ​ធ្លាក់​គរ​លើ​ជីវិត​ទាំងស្រុង

5 ឆ្នាំ មុន

មួយ​ថ្ងៃ​ៗ​ជីវិត​យើង​នេះ​តែង​ពើបប្រទះ​នូវ​ហេតុការណ៍​ជា​ច្រើន​ដែល​នាំ​ឱ្យ​យើង​មាន​សុខ​ខ្លះ មានទុក្ខ​ខ្លះ​ជា​រឿង​ធម្មតា​របស់​បុថុជ្ជន​ទៅ​ហើយ​។ តែ​ភាគច្រើន​អារម្មណ៍​យើង​តែង​ជួប​ប្រទះ​ប៉ះ​ទ​ង្គិ​ត​នូវ​ភាព​តានតឹង​ចិត្ត ណែន​ក្នុង​អារម្មណ៍​ពោល​គឺ​បាន​សុខ​តិច​ជាង​ទុក្ខ​ដូច​ជា ទំនាស់​ក្នុង​គ្រួសារ​, បន្ទុក​ការងារ​ច្រើន​ពេក​, ការ​មិន​យល់ចិត្ត​គ្នា​, ការ​មិន​ចុះសម្រុង​ក្នុង​ការងារ​, ការ​បំពេញការងារ​ពុំ​បាន​ជោគជ័យ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាដើម…

មួយ​ថ្ងៃ​ៗ​ជីវិត​យើង​នេះ​តែង​ពើបប្រទះ​នូវ​ហេតុការណ៍​ជា​ច្រើន​ដែល​នាំ​ឱ្យ​យើង​មាន​សុខ​ខ្លះ មានទុក្ខ​ខ្លះ​ជា​រឿង​ធម្មតា​របស់​បុថុជ្ជន​ទៅ​ហើយ​។ តែ​ភាគច្រើន​អារម្មណ៍​យើង​តែង​ជួប​ប្រទះ​ប៉ះ​ទ​ង្គិ​ត​នូវ​ភាព​តានតឹង​ចិត្ត ណែន​ក្នុង​អារម្មណ៍​ពោល​គឺ​បាន​សុខ​តិច​ជាង​ទុក្ខ​ដូច​ជា ទំនាស់​ក្នុង​គ្រួសារ​, បន្ទុក​ការងារ​ច្រើន​ពេក​, ការ​មិន​យល់ចិត្ត​គ្នា​, ការ​មិន​ចុះសម្រុង​ក្នុង​ការងារ​, ការ​បំពេញការងារ​ពុំ​បាន​ជោគជ័យ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាដើម សុទ្ធតែ​ជា​រឿង​ទុក្ខសោក ។

កាលបើ​បុគ្គល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ក្នុង​អារម្មណ៍ គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មួម៉ៅ ឆេវឆាវ ឆាប់​ខឹង​ច្រឡោត នឿយណាយ​ធុញថប់​ក្នុង​អារម្មណ៍ ភ្លេចភ្លាំង​ច្រើន ខ្វល់ខ្វាយ​គិត​ព្រួយ​ច្រើន នៅ​ពេល​បញ្ហា​ទាំងនេះ​កើតឡើង​នាំ​ឱ្យ​ពិបាក​ផ្ចង់អារម្មណ៍​ក្នុង​ការ​បំពេញការងារ​បំផុត ស្រួល​មិន​ស្រួល​ងាយ​នឹង​ទាញ​ចិត្ត​ឱ្យ​បង្កើត​អំពើ​ហិង្សា​ភ្លាម​មួយ​រំពេច ។

វិធី​ធ្វើ​ឱ្យ​ចិត្ត​រំសាយ​ពី​អារម្មណ៍​តានតឹង យើង​ត្រូវ​ខិតខំ​ពង្រឹង​ផ្លូវចិត្ត​ឲ្យ​បាន​រឹង​មាំ​ជា​ប្រចាំ ហើយ​គប្បី​រក​វិធី​ដោះស្រាយ ដើម្បី​ឲ្យ​ការ​រស់នៅ​របស់​យើង​ប្រកបដោយ​ស្ថាន​ភាពល្អ​ប្រសើរ​។

មធ្យោបាយ​បំបាត់​ការ​តានតឹង​ផ្លូវចិត្ត​មាន​ច្រើន​បែប​ច្រើន​យ៉ាងដូច​ជា រក​វិធី​ដោះស្រាយ​ល្អ​ៗ បណ្ដុះ​គំនិត​បែប​សុទិដ្ឋិនិយម​ប្រកបដោយ​គំនិត​វិជ្ជមាន ព្រមទាំង​មាន​ក្ដី​សង្ឃឹម​ជា​និច្ច​ចំពោះ​អនាគត​, ទទួលទាន​អាហារ​ឲ្យ​ទៀងទាត់​ពេលវេលា សម្រាក​ឲ្យ​បាន​គ្រាប់​គ្រាន់ និង​ធ្វើ​អ្វី​ៗ​បែប​សប្បាយ​ៗ​តាមតែ​តម្រូវការ​របស់​យើង ទាំង​អស់នេះ​អាច​នឹង​ធ្វើ​ឱ្យ​ចិត្ត​យើង​ស្រាល ស្រាកស្រាន្ត​បាន​ខ្លះ ។