ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ លើក​អាវ​សំ​ញ៉ែង​កាំភ្លើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ធុន​ធំ​គ្រឿង​ទៀត ធ្វើ​ឱ្យ​បុរស​ម្នាក់​បាន​លើក​អាវ​សំ​ញ៉ែង​កាំភ្លើងខ្លី​នៅ​ច​ង្កោះ​ដើម្បី​បំបាក់ស្មារតី​ភាគី​ម្ខាង​ទៀត ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​៧​និង​៣០​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង (​អង្គ​តា​ម៉ិ​ញ​) ក្នុង​សង្កាត់​ចោម​ចៅ​ទី​១…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ធុន​ធំ​គ្រឿង​ទៀត ធ្វើ​ឱ្យ​បុរស​ម្នាក់​បាន​លើក​អាវ​សំ​ញ៉ែង​កាំភ្លើងខ្លី​នៅ​ច​ង្កោះ​ដើម្បី​បំបាក់ស្មារតី​ភាគី​ម្ខាង​ទៀត ដែល​ហេតុ
ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​៧​និង​៣០​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង (​អង្គ​តា​ម៉ិ​ញ​) ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​ធំ ម៉ាក BAJA ពណ៌​សលាយ​ទឹកប្រាក់ ដោយ​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង លុះ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​បុរស​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធ្វើ​ដំណើរ​មក​ពីក្រោយ​បាន​គេច​ពី​រថយន្ត​មួយ​គ្រឿង​មក​ពី​ខាង​មុខ ក៏​ទៅ​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ធំ​នោះ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ធំ​ម៉ាក BAJA សង្កត់ពីលើ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ។

ពេល​នោះ​ភាគី​ទាំង​សងខាង​លើក​ម៉ូតូ​បញ្ឈ បន្ទាប់​មក​គេ​ឃើញ​ភាគី​ខាង​ម៉ូតូ​ធំ​បាន​លើក​អាវ​ដើម្បី​សំ​ញ៉ែង​ឱ្យ​ឃើញ​កាំភ្លើងខ្លី​សៀត​នៅ​ច​ង្កោះ​ដើម្បី​បំបាក់ស្មារតី​ភាគី​ម្ខាង​ទៀត​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ពេល​នោះ​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ឃើញ​ដូច្នេះ ក៏​សុំ​សម្រួល​ដោយ​លើកដៃ​សំពះ​សូមទោស​ផង ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​សំរួល​សុំ​អង្វរ​ផង​ដែរ ដោយ​មាន​ជាតិ​ស្រវឹង​ចូលខ្លួន និង​គួប​ផ្សំ​មាន​កាំភ្លើងខ្លី​នៅ​ជាប់​ខ្លួន​ផង ភាគី​ខាង​បុរស​ដែល​ជិះ​ម៉ូតូ​ធំ​ខាងលើ​មិន​ខ្ចី​សំរួល​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មើលឃើញ​ទ​ង្វើ​ខាងលើ​នេះ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ធ្វើការ​សំរបសំរួល​។ ពេល​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ច្រូងច្រាង ទើប​ភាគី​ខាង​បុរស​ជិះ​ម៉ូតូ​ធំ​ខាងលើ​ព្រម​សំរួល និង​អនុញ្ញាត​ឱ្យ​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ជិះ​ចេញ​ទៅ​ដោយ​ពុំ​បាន​ទាមទា​សំណង​អ្វី​ឡើយ​។

ពាក់ព័ន្ធ​ករណី ដែល​បុរស​ជិះ​ម៉ូតូ​ធំ​លើក​អាវ​សំ​ញ៉ែង​កាំភ្លើង​នៅ​ច​ង្កោះ​ខាងលើ​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ទូ​ទាំង​ក្រុង​តែ​ម្តង ចុង​ក្រោយ​បុរស​ដែល​ជិះ​ម៉ូតូ​ធំ​ខាងលើ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​ពាក់ព័ន្ធ​ការ​ស្លៀកពាក់​ស៊ី​វិល​ហើយ​មាន​អាយ​ឌី និង​កាំភ្លើងខ្លី​ម៉ាក K59 ជាប់​ខ្លួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ