រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គិតមកត្រឹមវេលារសៀលថ្ងៃទី៣១ខែនេះ ដោយជនសង្ស័យបានសារភាពថា ជាបក្សពួកក្រុមចោរឆក់ទូរស័ព្ទកាលពីយប់មិញចំនួន៤នាក់ទៀត ត្រូវបានកម្លាំងនគរបាកផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅបន្តធ្វើការឃាត់ប់ខ្លួនបានកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនោះរួមមានទី១-ឈ្មោះ សំម៉ាប់ អាយុ២១ ឆ្នាំ មុខរបរកម្មសំណង់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើតនៅខេត្តកណ្តាល ។ ទី២- ឈ្មោះ អាន មេសា អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ទី៣- ឈ្មោះ គិម ណាវុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ។ទី៤ – ឈ្មោះ កែវ សុខវណ្ណះ ហៅប៉ាវ អាយុ១៩ឆ្នាំ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បញ្ជាក់៖ ជនសង្ស័យ៤នាក់ចាប់បានកាលពីយប់មិញត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍កាកាបទី២ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ត្រីម្ចាស់ផ្ទះសំណាក់ ហើយរត់ទៅផ្ទះសំណាក់មួយទៀត បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះសំណាក់ ផៃ សុខុម ដែលស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
គួររំលឹក៖ គ្រាន់តែឲ្យសញ្ញាភ្លាមដឹងភ្លែត…សម្រុកផ្ទះសំណាក់
ចែករំលែកព័តមាននេះ