ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សង្ឃឹម​ខ្ពស់​លើ​GDP​របស់​ខ្លួន​នៅ​ត្រីមាស​ទី​4​ឆ្នាំ​នេះ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច និង​គោលនយោបាយ​នៅ​ធនាគារជាតិ​ថៃ លោកស្រី Pornpen Sodsrichai បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​បន្ត​លូតលាស់​ក្នុង​អំឡុងពេល​ត្រីមាស​ទី​៤​នា​ឆ្នាំ​នេះ ។ យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍…

ទីក្រុង​បាងកក ៖​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច និង​គោលនយោបាយ​នៅ​ធនាគារជាតិ​ថៃ លោកស្រី Pornpen Sodsrichai បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​បន្ត​លូតលាស់​ក្នុង​អំឡុងពេល​ត្រីមាស​ទី​៤​នា​ឆ្នាំ​នេះ ។

យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ បាន​ស្រង់​សម្ដី​លោកស្រី​ថា តម្រូវ​ការ​ក្នុងស្រុក និង​ការ​វិនិយោគ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ខែធ្នូ បន្ទាប់​ពី​មានការ​លូតលាស់​បាន​យ៉ាង​រឹង​មាំ​នៅ​ខែវិច្ឆិកា ។

កាលពី​ដើមខែ​នេះ ធនាគារជាតិ​បាន​កាត់​បន្ថយ​ការ​ព្យាករ​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ថៃ​ប្រចាំឆ្នាំ ២០១៨ ពី ៤,៤% នៅ​ខែកញ្ញា​មក​ស្មើ ៤,២% និង​ការ​ព្យាករ​សម្រាប់​ឆ្នាំ ២០១៩ ក៏​បាន​កាត់​បន្ថយ​ពី​៤,២% មក​ស្មើ​៤%​ផង​ដែរ ព្រោះតែ​ការ​ផ្អាក​តម្រូវការ​បរទេស បន្ទាប់​ពី​ភាព​មិន​ប្រាកដប្រជា​កើត​មាន​ឡើង​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ​លូតលាស់​បាន​៤,៩% កាលពី​ត្រីមាស​ទី​១​នា​ឆ្នាំ​២០១៨ ប៉ុន្តែ​វា​បាន​ធ្លាក់​មក ៤,៦%​នៅ​ត្រីមាស​ទី​២ និង​៣,៣%​នៅ​ត្រីមាស​ទី​៣ ។ សម្រាប់​៩​ខែ​ដំបូង​វិញ សេដ្ឋកិច្ច​ថៃ​លូតលាស់​បាន ៤,៣% ។

លោកស្រី Pornpen បាន​និយាយ​ទៀត​ថា​សេដ្ឋកិច្ច​ក្នុង​ខែវិច្ឆិកា​បន្ត​លូតលាស់ ព្រោះតែ​ការ​ចំណាយ​ក្នុង​វិស័យ​ឯកជន​ដែល​កើនឡើង​បាន ៤,៤%​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ លោកស្រី​ថា ៖« ការ​ទិញ​យានយន្ត​ក៏​មាន​ភាពរឹងមាំ​ដែរ​កាលពី​ខែធ្នូ ព្រោះតែ​ការ​តាំងពិព័រណ៍​យានយន្ត​អន្តរជាតិ​ក្នុង​ប្រទេស​ថៃ »​។

ការ​ចំណាយ​ឯកជន​បាន​ជំរុញ​ដល់​ផ្នែក​ផលិតកម្ម ជា​ពិសេស​ផលិតផល​យានយន្ត​និង​ប្រេងឥន្ធនៈ ។ ការ​វិនិយោគឯកជន​បាន​កើនឡើង ៣,១%​ផង​ដែរ​កាលពី​ខែវិច្ឆិកា ព្រោះតែ​ការ​វិនិយោគ​ក្នុង​វិស័យ​ម៉ាស៊ីន និង​ឧបករណ៍ ។ លោកស្រី​បាន​បន្ថែម​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កាន់​ប្រទេស​ថៃ​បាន​កើនឡើង​៤,៥%​កាលពី​ខែវិច្ឆិកា ព្រោះតែ​កំណើន​ភ្ញៀវ​ទេសចរ​ពី​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ