ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ចេះ​តែ​រួចខ្លួន តែ​លើក​នេះ​អស់លក្ខណ៍

5 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​លំហាច​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​លំហាច​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ផល គី​ម​លាង អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សកម្ម​ម្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​លំហាច​នោះ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា កន្លង​មក​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ស្រុក​អង្គស្នួល​រួម​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក និង​នគរបាល​ប៉ុស្តិ៍​លំហាច បាន​កំណត់​បាន​មុខសញ្ញា​ខាងលើ និង​តាម​ចាប់ខ្លួន​ដែរ ប៉ុន្តែ​ជនសង្ស័យ​បាន​គេចខ្លួន​ទើប​ចាប់​មិន​បាន ។

លុះ​ក្រោយមក​លោក ហុ​ក វ៉ា​ន​ធី​ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​នេះ លេខ​633 ដ​.​ក​.​ប​.​ច​.​ខ ចុះ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​រ័​ត្ន ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ដីកា​ខាងលើ​នោះ​ហើយ​កម្លាំង​បាន​ធ្វើការ​តាម​ចាប់ខ្លួន​ជន​នេះ រហូត​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ទើប​តាម​រក​ឃើញ និង​ចាប់ខ្លួន​បាន និង​នាំ​ទៅ​សាកសួរ​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​​ពិតប្រាកដ​មែន ហើយ​ក្រោយមក​ត្រូវ​បែកការ​ណ៍ហើយ​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ