ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ពុំ​ធ្លាប់​ឃើញ​ឡើយ​ទឹកជ្រោះ​កន្លែង​នេះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី រក​ឃើញ​ទឹកជ្រោះ​ថ្មី​ៗ​ចំនួន​១២​ទីតាំង​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ ណា​ម​លៀរ​កន្លង​ទៅ​នេះ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ លើ​វិស័យ​ទេសចរណ៍​ចូលរួម​អភិវឌ្ឍន៍​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កែប្រែ​តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​នឹង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។ លោក​ឯកឧត្តម ស្វាយ…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី រក​ឃើញ​ទឹកជ្រោះ​ថ្មី​ៗ​ចំនួន​១២​ទីតាំង​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ ណា​ម​លៀរ​កន្លង​ទៅ​នេះ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ លើ​វិស័យ​ទេសចរណ៍​ចូលរួម​អភិវឌ្ឍន៍​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កែប្រែ​តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​នឹង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។

លោក​ឯកឧត្តម ស្វាយ សំ​អ៊ា​ង មាន​ប្រសាសន៍​ថា «​ពាក់ព័ន្ធ​នឹង​សក្កា​នុ​ពល ក៏​ដូច​ជា តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ខេត្តមណ្ឌលគិរី​របស់​យើង​ឃើញ​ថា មាន​ទឹកជ្រោះ មាន​តំបន់​ទេសភាព វា​ជា​កន្លែង​មួយ​ដែល​កន្លង​មក ខ្ញុំ​តែង​ណែនាំ​ទៅ​ដល់​មន្ទីរ​ទេសចរណ៍​ក៏​ដូច​ជា អាជ្ញាធរ​ដែល​នៅ​មូលដ្ឋាន ឲ្យ​ខិតខំ​ការងារ​ស្រាវជ្រាវ​រក​មើល​តំបន់​ទីតាំង​រមណីយដ្ឋាន​នានា ដើម្បី​ប្រមូលផ្តុំ​កត់ត្រា​កំណត់​ជា​កន្លែង តំបន់​រមណីយដ្ឋាន អាហ្នឹង​! កន្លង​មក​ខ្ញុំ​ក៏​បាន​ជម្រុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ពង្រីង ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​» ។

ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា «​បន្ទាប់​ពី​យើង​ស្រាវជ្រាវ​ឃើញ​នូវ​សក្កា​នុ​ពល​នេះ​ហើយ ខ្ញុំ​ក៏​បាន​ខិតខំ​ឲ្យ​អាជ្ញាធរ​នឹង​ជំនាញ​ពាក់ព័ន្ធ​រិះរក​មធ្យោបាយ ទី​១ បញ្ហា​ផ្លូវ ទី​២ ការ​រៀបចំ​កែ​ទីតាំង ជាក់ស្តែង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​នឹង​សេវាកម្ម​នានា ។ តាម​រយៈ​ការ​ខិតខំ​ច្នៃប្រឌិត​នេះ​មន្ទីរ​ជំនាញ​ត្រូវ សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​កន្លែង​ខ្លះ​ខេត្ត​ក៏​ចង់​ឲ្យ​សហគមន៍​មូលដ្ឋាន​គាត់​សហការ​គ្នា ដើម្បី​រៀបចំ​តំបន់​ហ្នឹង ជា​កន្លែង​មាន​ផ្លូវ​ចូល កន្លែង​អង្គុយ​លេង ឲ្យ​បាន​ស្អាត​ក៏​ជា​ការ​រួមចំណែក​មួយ សម្រាប់​ការ​ពង្រីក​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​របស់​យើង​ថែម​ទៀត​» ។

អភិបាលខេត្ត​បញ្ជាក់​ថា​«​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា អាជ្ញាធរ​ស្រុក នៅ​មិន​ទាន់​មាន​លិទ្ធ​ភាព​គ្រប់គ្រាន់​ក្នុង​ការ អភិវឌ្ឍន៍​វិនិយោគ​តំបន់​ទាំងនោះ​ប្រែ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​ពេញ​សក្កា​នុ​ពល​តែ​ម្តង​បាន​ទេ អ៊ីចឹង​!​មាន​តែ​តាម​រយៈ​ការ​ចូលរួម​ចំណែក ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​ខេត្ត​ក៏​ទុក​ឱកាស​សម្រាប់​ក្រុមហ៊ុន វិនិយោគ​ណា​ដែល​ចាប់អារម្មណ៍​គាត់​អាច​ចរចា​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ស្នើរ​សុំ ទីតាំង​ហ្នឹង​ធ្វើ​វិនិយោគ​បាន នឹង​តាម​គោលការណ៍​ច្បាប់​នេះ គឺជា​វិធីសាស្ត្រ​ដែល​យើង​ខិតខំ​ជម្រុញ ខិតខំ​ពង្រីង​តំបន់​សក្កា​នុ​ពល ដើម្បី​ឲ្យ​បាន​ច្រើន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​» ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ​ថា «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​សហការ​មួយ​អង្គការ CEDT និង​សហគមន៍​ចំនួន​០២​ដើរ​រុករក​តំបន់​ទឹកធ្លាក់​តំបន់​ដាំ​ឫស្សី និង​តំបន់​អភិរក្ស​សត្វ​ឃ្មុំ នៅ​ចំណុច​ដី​សហគមន៍​ពូ​ត្រែង និង​ពូ​ឡេះ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ជា​លទ្ធផល​បាន​រក​ឃើញ​ទឹកធ្លាក់​ចំនួន​១២​កន្លែង (​មិន​ទាន់​កំណត់​ឈ្មោះ​)» ។

លោក​វុ​ធ សា​រុំ បញ្ជាក់​ថា​«​ទឹកជ្រោះ​ដែល​ធ្លាក់ទឹក​ស្អាត​មាន​ចំនួន​០២​កន្លែង គឺ​ទឹកជ្រោះ​រនៀល និង​ទឹ​ជ្រោះ​កបាល់ ដែល​មាន​លេខ​និយាម​កា​៧៥៩២៣៨-១៣៧២១៨៨​នឹង​៧៥៨៩៤១-១៣៧៣៤៩០ ស្ថិត​នៅ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​» ។ ជុំវិញ​ចំនួន​ទឹកជ្រោះ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ចំនួន​សរុប​ប៉ុន្មាន​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មិន​បាន​ឆ្លើយ​តប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ទេ ប្រហែល​លោក​មិន​បាន​ជ្រាប​ពី​ចំនួន​ពិតប្រាកដ​នៃ​វត្តមាន​ទឹកជ្រោះ​ក្នុង​ដែនដី​គ្រប់គ្រង​របស់​ខ្លួន​ឡើយ ។

យោង​ទៅ​លើ​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ក្នុង​ខេត្តមណ្ឌលគិរី មាន​ទឹកជ្រោះ​ដូច​ជា ទឹកជ្រោះ ប៊ូ​ស្រា ទឹកជ្រោះ​ដំណាក់​ស្តេច ទឹកជ្រោះរ​មនា​១ ទឹកជ្រោះរ​មនា​២ ទឹកជ្រោះ​ជ្រៃ​ធំ ទឹកជ្រោះ​ជ្រៃ​យស ទឹកជ្រោះ​លែង​អង​ឡែ​ង​ឃិ​ន ទឹកជ្រោះ​ក្បាល​ព្រះ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា​«​វិសាលភាព​ធនធានធម្មជាតិ​លើ​ទឹកដី ខេត្តមណ្ឌលគិរី​មាន​ទំហំ​ធំធេង​លាតសន្ធឹង​ពេញ​ផ្ទៃ​ខេត្ត​ដល់​ទៅ​ចំនួន​៩៤៣៦៩៥​ហិ​កតា ដោយ​ក្នុង​នោះ ខេត្ត​មាន​ដែន​ជម្រក​ការពារ​សត្វព្រៃ​ចំនួន​៥ គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​មាន​ដូច​ជា ដែន​ជម្រក​សត្វ ព្រៃ​កែវ​សីមា​មាន​ផ្ទៃដី​ទំហំ​២៩២៦៩០ ហិ​កតា ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទំហំ​ផ្ទៃដី ២២២ ៥០០ ហិ​កតា ដែនជម្រកសត្វព្រៃ​លំ​ផាត់​ទំហំ​ផ្ទៃដី ៤៨ ៣៧៤ ហិ​កតា ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផ្ទៃដី​ទំហំ​៣៥៨ ១៩៨ ហិ​កតា ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ មាន​ផ្ទៃដី​២១ ៩៣៣ ហិ​កតា ។

ដោយ​គម្រោង​ដែល​ក្រសួងបរិស្ថាន​កំពុង​ចុះ​ពិនិត្យ​វាយតម្លៃ​នោះ​មាន​ចំនួន​៤​គម្រោង​វិនិយោគ​លើ ផ្ទៃដី​សរុប​៤០​ហិ​កតា ។ ប្រ​សិន​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​គេ​រំពឹង​ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ នឹង​ទទួល​បាន​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន​ពី​ការ​អភិវឌ្ឍ​ន៏​ជាក់ស្តែង ព្រោះ​ទឹកធ្លាក់​ក្បាល​ព្រះ​មាន​ទេសភាព ស្អាត​មិន​ចាញ់​ទឹកជ្រោះ​ប៊ូ​ស្រា​ទេ​ប្រាកដជា​ទាក់ទាញ​ទេសចរណ៍​បាន​ច្រើន​នា​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ