ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ខ្ពស់​ណាស់ រហូត​ជន​រង​គ្រោះ​អស់​ជិត​១​ពាន់​ដុល្លារ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ល្បិច​បោក​លុយ​ពី​បុរស​អ្នកទិញ និង​លក់​អេ​ត​ចាយ​ម្នាក់​បាន​ជិត​១​ពាន់​ដុល្លារ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ពេល​នោះ​បុរស​ជា​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ​គឺ​បាន​តាម​រក​ជនសង្ស័យ​គ្រប់កន្លែង​ ។​ លុះ​ជាង​២​ខែ​ក្រោយមក ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។…

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ល្បិច​បោក​លុយ​ពី​បុរស​អ្នកទិញ និង​លក់​អេ​ត​ចាយ​ម្នាក់​បាន​ជិត​១​ពាន់​ដុល្លារ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ពេល​នោះ​បុរស​ជា​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ​គឺ​បាន​តាម​រក​ជនសង្ស័យ​គ្រប់កន្លែង​ ។​ លុះ​ជាង​២​ខែ​ក្រោយមក ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​មុខ​បែក ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ លុះដល់​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ទើប​ជន​រង​គ្រោះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាលដើម្បីចាត់ការតាមច្បាប់​​។

បុរស​រង​គ្រោះ​ឈ្មោះ​ជា សុវណ្ណ អាយុ​២៦​ឆ្នាំ មុខរបរ​ទិញ​និង​លក់​អេ​ត​ចាយ ស្នាក់​នៅ​ក្នុងភូមិ​ទ្រា សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រីឯ​លុយ​ដែល​បាត់បង់​មាន​ចំនួន​៩០០​ដុល្លារ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ជា សុខ​គា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ប្រើ​ល្បិច​ខ្ពស់​ក្នុង​ការ​ឆបោក​យក​លុយ​ពី​ជន​រង​គ្រោះ​រហូត​ដល់​ជន​រង​គ្រោះ​ជឿជាក់​ដោយ​គ្មាន​ការ​សង្ស័យ​ថា​ត្រូវ​ជន​នោះ​បោក​សូ​ម្បី​តែ​បន្តិច​ឡើយ​។

នៅ​មុន​ពេល​កើតហេតុ បុរស​ជា​អ្នក​អ្នកទិញ​និង​លក់​អេ​ត​ចាយ និង​ជនសង្ស័យ​ខាងលើ​បាន​ជួប​គ្នា​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេល​នោះ​ជនសង្ស័យ​បាន​ប្រើ​ល្បិច​បោក​ដោយ​និយាយ​ប្រាប់​ជន​រង​គ្រោះ​ថា «​ខ្លួន​មាន​ដែក​អេ​ត​ចាយ​ដែល​ម៉ៅ​ពី​រោងចក្រ​នៅ​ម្ដុំ​ផ្សារ​បែក​ចាន​បាន​ច្រើន​ណាស់​និង​ត្រូវការ​លក់​»​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ឮ​បែប​នេះ បុរស​រង​គ្រោះ​បាន​ច​ចារ​សុំ​ទិញ​ដែក​ពី​ជនសង្ស័យ​នោះ ហើយ​ក្រោយ​ពី​និយាយ​ត្រូវរ៉ូវ​គ្នា ជន​រង​គ្រោះ​ក៏​បាន​ហៅ​រថយន្ត​១​គ្រឿង​ទៅ​ដឹក​ដែក​អេ​ត​ចាយ​នោះ លុះ​ពេល​ទៅ​ដល់​មុខ​ផ្សារ​បែក​ចាន ជនសង្ស័យ​ខាងលើ​បាន​ឲ្យ​រថយន្ត​ឈប់ រួច​បាន​ទារ​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​៩០០​ដុល្លារ​មុន ដោយ​ជនសង្ស័យ​បាន​និយាយ​ថា «​ខ្ញុំ​ចូល​ផ្សារ​ដើម្បី​ទិញ​អីវ៉ាន់​បន្តិច​សិន​» ហើយ​ជនសង្ស័យ​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​រង់ចាំ​នៅ​មុខ​ផ្សារ​នោះ​សិន បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ចាំ​បាត់​ៗ​មិនឃើញ​ជន​ជនសង្ស័យ​ត្រឡប់​មក​វិញ ទើប​បុរស​ជា​អ្នក​អ្នកទិញ​-​លក់​អេ​ត​ចាយ​ដឹង​ថា​ចាញ់បោក​ជនសង្ស័យ​នេះ និង​តាម​រក​គ្រប់​ទីកន្លែង​ទាំង​ចិត្ត​មួរ​ម៉ៅ​ក្ដៅក្រហាយ​បំផុត ប៉ុន្តែ​រក​ជនសង្ស័យ​ខាងលើ​នោះ​មិនឃើញ​ឡើយ ហើយ​ក៏​នៅ​តែ​ព្យាយាម​តាម​រក​ជនសង្ស័យ​រហូត លុះ​រយៈពេល​ជាង​២​ខែ​ក្រោយមក គឺ​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ទើប​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច សង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​លុយ​ពី​បុរស រង​គ្រោះ​នោះ​ប្រាកដ​មែន ដោយ​ខ្លួន​បាន​កុហក​ថា «​មាន​ដែក​អេ​ត​ចាយ​ច្រើន ដែល​ខ្លួន​ម៉ៅ​បាន​ពី​រោងចក្រ​»​។ បន្ទាប់​មក​ឆ្លៀតឱកាស​ដែល​ជន​រង​គ្រោះ​ជឿ​ទុកចិត្ត​ហើយ​នោះ ទើប​ខ្លួន​បោក​យក​លុយ និង​រត់គេច​ខ្លួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ