ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​គ្រួសារ​រង​ផល​ប៉ះពាល់ពី​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មីតែ​ក្រោយ​ដោះស្រាយ​ជួប​លទ្ធផល​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ រួម​នឹង​មន្ត្រី​ក្រោម​ឱវាទ​បាន​ចូលរួម​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់ លើ​គម្រោង​ស្ថ​ប​នា​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពីរ​ភូមិ គឺ​ភូមិ​ពង្រ​ទៅ​ភូមិ​កំពង់ស្វាយ…

ខេត្តបន្ទាយមានជ័យ ៖ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ រួម​នឹង​មន្ត្រី​ក្រោម​ឱវាទ​បាន​ចូលរួម​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់ លើ​គម្រោង​ស្ថ​ប​នា​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពីរ​ភូមិ គឺ​ភូមិ​ពង្រ​ទៅ​ភូមិ​កំពង់ស្វាយ សង្កាត់​​​​​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ មាន​ប្រវែង​៨០០​ម៉ែត្រ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​ស្ថាបនា​បាន​លឿន​បម្រើ​ដល់​ប្រយោជន៍​រវាង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ខាងលើ​ធ្វើ​ដំណើរ​ឆ្លង ពិសេស​ដឹក​ជញ្ជូន​នូវ​កសិផល​ផ្សេង​ៗ ។

ក្នុង​ឱកាស​ចុះ​ដោយ​ស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បាន​ធ្វើ​សំណូមពរ​ដល់​ប្រជា​ពល​ដ្ឋ​ទាំង​២​ភូមិ​ខាងលើ មេត្តា​ជួយ​សហការ និង​សម្រួល​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​ស្ថ​ប​នា​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​លឿន ។

លោក​បាន​លើក​ឡើង​ថា ផ្លូវ​នេះ​គឺ​វា​បាន​ផ្តល់​សារសំខាន់​សម្រាប់​បង​បងប្អូន​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ដឹក​ជញ្ជូន​ទំនិញ និង​កសិផល​ផ្សេង​ៗ ម្យ៉ាងវិញទៀត​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ច​រា​ណ៍​តាម​ដងផ្លូវ​ជាតិ​ផងដែរ ។

ដូច្នេះ​នាម​ជា​លោក​អភិបាលក្រុង​ក៏​ស្នើ​សុំ​ឲ្យ​បងប្អូន​ទទួល​នូវ​ផល​ប៉ះពាល់​មេត្តា​យោគយល់​ទាំងអស់​គ្នា ដើម្បី​ឲ្យ​សមិទ្ធិ​ផល​ផ្លូវ​មួយ​ខ្សែរ​ដំណើរការ​ទៅ​ដោយ​រលូន និង​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

តាម​រយៈ​ការ​សម្របសម្រួល ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​មាន ភូមិ​ពង្រ និង​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ បាន​ឯកភាព​យល់ព្រម​ក្នុង​សម្រួល​នូវ​ផល​ប៉ះ​របស់​ពួក​គាត់​ព្រមទាំង​បាន​នាំ​គ្នា​សាទរ​ជា​ខ្លាំង​នូវ​សមិទ្ធិ​ផល​ផ្លូវ​មួយ​ខ្សែរ​នេះ ។

​ពួក​គាត់​បាន​លើក​ឡើង​ថា សម្រាប់​ផ្លូវ​ដែល និង​ត្រូវ​ស្ថាបនា​នេះ​គឺ​វា​ពិតជា​បាន​ផ្តល់​នូវ​សារ​សំខាន់​​ណាស់​សម្រាប់​ពួក​គាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ងាយស្រួល​ដឹក​ជញ្ជូន​កសិផល​ផ្សេង​ៗ ពិសេស​ពួក​គាត់​លែង​មានការ​ព្រួយបារម្ភ​រឿង​គ្រោះ​ច​រា​ណ៍​ទៀត​ហើយ ណាមួយ​ការ​ចំណាយ​ពេលវេលា​តិច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ