ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ដាក់​មួយ​ម៉ាត់​ទៅ​វិញ​អាច​ចត់​បាយ ​ឆ្លើយ​តប Ronaldo បបួល​ចេញពី Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ដាក់​មួយ​ម៉ាត់​ទៅ​វិញ​ឱ្យ​គូប្រជែង​របស់​ខ្លួន Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ដាក់​មួយ​ម៉ាត់​ទៅ​វិញ​ឱ្យ​គូប្រជែង​របស់​ខ្លួន Cristiano Ronaldo វិញ ក្រោយ​ពី​ដឹង​ថា​មាន​អ្នក​ចង់ឱ្យ​ខ្លួន​ចាក​ចេញពី​ក្លិប Barcelona ហើយ​ទៅ​លេង​នៅ​ក្លិប​ផ្សេង ។

មាន​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​នឹង​ការ​ចាកចេញ​របស់ Ronaldo ពី​ក្លិប Real Madrid ដោយ​សារ​​តែ​រឿង​នេះ​គឺ​លឿន​ពេក ហើយ​ចំនួន​ឆ្នាំ​ដែល​នៅ​ជាមួយ​គ្នា​ក៏​យូរ​ទៀត​ដល់​ទៅ​៩​ឆ្នាំ ។ ចុង​ក្រោយ​ការ​ចាកចេញ​នេះ​គឺ​ប្រៀប​បាន​ដូច​ទៅ​នឹង​ការ​បញ្ចប់​ភាព​ជា​គូប្រជែង​របស់ Ronaldo និង Messi អ​ញ្ចឹ​ង ។

នា​ពេល​ថ្មី​ៗ​នេះ Ronaldo បាន​បង្ហើប​សម្តី​ថា ចង់ឱ្យ Messi ចូល​លេង​នៅ Serie A ដើម្បី​អាច​ប្រកួត​គ្នា​ទៀត តែ​សម្រាប់ Messi វិញ​ពេល​នេះ​បាន​ឆ្លើយ​តប​ប្រាប់​សារព័ត៌មាន Marca ថា ៖«​ខ្ញុំ​មិន​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​កន្លែង​ថ្មី​ទេ ។ ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​ក្រុម​ល្អ​ផ្តាច់​គេ​លើ​លោក​ហើយ ។ អ្នក​រួម​ក្រុម​ជាមួយនឹង​ប្តូរ​រាល់​ឆ្នាំ​» ។

តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​ម្នាក់​នេះ​បាន​បន្ត​ថា ៖«​ខ្ញុំ​មិន​ចាំបាច់​ប្តូរ​ក្រុម ឬ​លី​គ ដើម្បី​កំណត់​គោលដៅ​ថ្មី​ឡើយ ។ ខ្ញុំ​កំពុង​នៅផ្ទះ​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ត្រូវការ​ប្តូរ​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ធ្វើ​ឱ្យ​កក្រើក​រដូវ​កាល​សារ​ជា​ថ្មី​ជាមួយនឹង​ការ​ស៊ុត​ចូល​២១​គ្រាប់​ក្នុង​ការ​ប្រកួត​២០​ដង​សម្រាប់​ក្រុម​អ្នកមាន​បុណ្យ Barcelona ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ