ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចជាង​​១ឆ្នាំស្មានតែរួចខ្លួន…​អស់​លក្ខណ៍ត្រឹមជនរងគ្រោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​មិន​បាន​សម្រេច ហើយ​គេចខ្លួន​អស់​ជាង​មួយ​ឆ្នាំ ស្រាប់តែ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ធ្នូ ២០១៨ នៅ​ចំណុច ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​មិន​បាន​សម្រេច ហើយ​គេចខ្លួន​អស់​ជាង​មួយ​ឆ្នាំ ស្រាប់តែ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ធ្នូ ២០១៨ នៅ​ចំណុច ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ វ៉ា សុខ​មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាំង សុ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ហេតុ កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​៨ វិច្ឆិកា ឆ្នាំ​២០១៧ ពេល​គាត់​កំពុង​រត់​ម៉ូតូឌុប (​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ​) មក​ដល់​ចំណុច​ផ្លូវ​ចូល​ផ្ទះសំណាក់​៣​ដុល្លារ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ហៅ​អោយ​គាត់​ឈប់​ម៉ូតូ លុះ​ពេល​គាត់​ឈប់ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​ដាវ​កាប់​សំដៅ​មក​លើ​គាត់​តែ​ម្តង បណ្តាល​អោយ​ត្រូវ​បាតដៃ​ខាងឆ្វេង​រយះ​ហូរ​ឈាម ពេល​នោះ​គាត់​បាន​ស្រែក​អោយ​គេ​ជួយ ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៩ ធ្នូ ឆ្នាំ​២០១៨ ពេល​គាត់​កំពុង​រត់​ម៉ូតូឌុប ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដែល​បាន​កាប់​គាត់ នៅ​ឈរ​ក្បែរ​ដងផ្លូវ​វេ​ង​ស្រេង​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ គាត់​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាននគរ
បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ