Neymar មក​ចាប់ដៃ​គ្នា​ជាមួយ Messi នៅ Barcelona ម្តងទៀត?

Sponsored

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr ត្រូវ​បាន​គេ​ជឿ​ថា កំពុង​តែ​ចង់​ចាក​ចេញពី​ក្លិប​របស់​ខ្លួន PSG ហើយ​ត្រឡប់​ទៅ​លេង​នៅ Barcelona វិញ ដែល​អាច​ចាប់ដៃ​ជាមួយនឹង Lionel Messi ម្តងទៀត ។

កីឡាករ​អាយុ​២៦​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ចង់​ចូល​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន ខណៈ​ដែល​ក្លិប​ចាស់​របស់​ខ្លួន​ក៏​កំពុង​តែ​ចង់​អ​ន្ទោ​ង​យក​មក​លេង​វិញ​ដែរ ។ តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូប​នេះ បាន​ជួប​ផលវិបាក​ជា​ច្រើន​នៅ​ក្លិប PSG បើ​ទោះជា​មហាជន​ឃើញ​ភាព​ជោគជ័យ​នៅ​រដូវ​កាល​នេះ​ក៏​ដោយ ចំពោះ​ការ​លេង​នៅ​អឺរ៉ុប ។

Barcelona បើកផ្លូវ​ជា​និច្ច​ចំពោះ​ការ​វិល​ត្រឡប់ តែ​គេ​អាច​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ដល់​២២២​លាន​អឺ​រ៉ូ​ដែល​វា​ក៏​ជា​រឿង​ពិបាក​ដែរ ។ នេះ​អាច​តម្រូវ​ឱ្យ Barcelona លក់​កីឡាករ​ម្នាក់​ឬ​ពីរ​នាក់​ចោល​សិន សូ​ម្បី​តែ​កីឡាករ​ទើបនឹង​ចូល​ថ្មី Malcom អាច​នឹង​ត្រូវ​យក​ទៅ​លក់​ផង​ដែរ ដើម្បី​អាច​ទិញ​យក Neymar ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar កាលពីមុន​ទៅ​លេង​ឱ្យ PSG គេ​គឺជា​កីឡាករ​ខ្លាំង​ម្នាក់​នៅ​ក្នុង Barcelona ដែល​មាន​ដៃគូ​សហការ​សុទ្ធតែ​ជើង​ខ្លាំង ដូច​ជា Messi និង Luis Suarez ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ