ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! គាត់ថា «​អ្នក​ណា​ហ៊ាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច អញ​មិន​ឲ្យ​បាន​សុខ​ទេ​»

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​រូប​នេះ មិន​រាងចាល ដែល​កន្លង​មក​ធ្លាប់​ធ្វើការ​អប់រំ​ហើយ​ដោះ​លែង​កាលពី​២​ឆ្នាំ​កន្លង​ទៅ…

ខេត្តកំពត ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​រូប​នេះ មិន​រាងចាល ដែល​កន្លង​មក​ធ្លាប់​ធ្វើការ​អប់រំ​ហើយ​ដោះ​លែង​កាលពី​២​ឆ្នាំ​កន្លង​ទៅ ឲ្យ​ឈប់​ប្រព្រឹត្តិ​បញ្ហា​ពាក់ព័ន្ធ​ង​គ្រឿងញៀន​តទៅ​ទៀត​។

ហើយ​ថ្មី​ៗ​នេះ សមត្ថកិច្ច​តាមដាន​ឃើញ​ជនសង្ស័យ​រូប​នេះ​មិន​កែខ្លួន​នៅ​តែ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿង​ញៀន រហូត​ហ៊ាន​ទៅ​ចែកចាយ​ដល់​ហាង​លក់​បាយ និង​ហាង​កាហ្វេ​យ៉ាង​ក្លាហាន​មុខ​ប្រជាជន ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ទៀត​ផង ដោយ​អំណាច​គ្រឿងញៀន​ដល់​ថ្នាក់​គំរាម​អ្នកស្រុក​ថា «​អ្នក​ណា​ហ៊ាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច អញ​មិន​ឲ្យ​បាន​សុខ​ទេ »​។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រុង សង្ស័យ​ធ្វើការ​ស៊ើបអង្កេត​ទៅ​ដឹង​ថា មុខសញ្ញា​ខាងលើ​នៅ​តែ​ប្រព្រឹត្តិ​កាន់​ខ្លាំង​ឡើង ទើប​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០ ១៨ កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​ខ្លួន​បាន​ភ្លាម​ៗនៅ​ចំណុច​ក្នុងផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុង​ភូមិ​​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ខេត្តកំពត​ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​មួយ​កញ្ចប់​ធំ និង​សម្ភារៈ សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ផង​ដែរ​។

លោក​វរសេនីយទោ ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង ជនសង្ស័យ​នេះ​ឈ្មោះ សេន សា​អាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ចំណែក​វត្ថុ​តាង​រឹបអូស​បាន​មាន ៖ ម្សៅ​ក្រាម​ពណ៌​ថ្លា​ចំនួន​១​កញ្ចប់​ធំ​, ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​, ថង់​ផ្លាស​ស្ទឹ​ក​សម្រាប់​ច្រកថ្នាំ​១៣​ថង់ និង​អត្តសញ្ញាណប័ណ្ណ​ជន​ស​ង្ស័ យ​មួយ​សន្លឹក​។ ក្រោយមក​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ