ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួស​មិន​គោរព​វិន័យ​នាំ​ក្តី​វិបត្តិ​ទៅ​ថ្ងៃ​មុខ

5 ឆ្នាំ មុន

កុលបុត្រ​ខ្លះ​ទោះជា​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មានការ​ស្វែងរក​អាហារ​បែប​ពុំ​សមគួរ មាន​វេជ្ជកម្ម ធ្វើ​ពេទ្យ​មើលជំងឺ ស្រោច​ទឹក ស្តោះព្រួស ចងខ្សែ​ជាដើម។ ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ហើយ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​អ្នកស្រុក​និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​នេះ​មិន​បណ្តាក់​មាត់ ។ ព្រះពុទ្ធ​សាសនា​រីក​ចម្រើន​រុងរឿង​ទៅ​បាន​អាស្រ័យ​លើ​បរិស័ទ​ទាំង​បួន​ពួក​គឺ…

កុលបុត្រ​ខ្លះ​ទោះជា​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មានការ​ស្វែងរក​អាហារ​បែប​ពុំ​សមគួរ មាន​វេជ្ជកម្ម ធ្វើ​ពេទ្យ​មើលជំងឺ ស្រោច​ទឹក ស្តោះព្រួស ចងខ្សែ​ជាដើម។ ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ហើយ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​អ្នកស្រុក​និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​នេះ​មិន​បណ្តាក់​មាត់ ។

ព្រះពុទ្ធ​សាសនា​រីក​ចម្រើន​រុងរឿង​ទៅ​បាន​អាស្រ័យ​លើ​បរិស័ទ​ទាំង​បួន​ពួក​គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា​ទ្រទ្រង់ធម៌​វិន័យ​ដោយ​ចិត្ត​ស្មោះ ពិសេស​គឺ​អ្នកបួស​រស់នៅ​ជាមួយនឹង​ព្រះ​ផ្តា​ល់​រៀនសូត្រ​ធម៌​វិន័យ​ឱ្យ​ច្បាស់លាស់ និង​គោរព​យ៉ាង​តឹងរ៉ឹង​បំផុត​ទើប​ជ្រោង​សាសនា​បាន គឺ​មិនមែន​ថ្កុំថ្កើង​ព្រោះតែ​អ្នកចេះ​មន្តអាគម​នោះ​ទេ ។

តាម​ពិត​ទៅ​មន្តអាគម​នេះ​ជាស​ត្រូវ​នៃ​សាសនា កាលបើ​អ្នកបួស​រូប​ណា​ប្រព្រឹត្ត​ធ្វើ​ពេទ្យ​មើលជំងឺ ធ្វើ​គ្រូ​ស្រោច​ទឹក​ចងខ្សែ ធ្វើ​គ្រូ​ទស្សន៍​ទាយ​…​អ្នកបួស​រូប​នោះ​ជា​អ្នក​ប្រទូស្ត​នឹង​ព្រះពុទ្ធ​សាសនា​ហើយ ។

ព្រោះ​ការ​មិន​ប្រតិបត្តិ​ធម៌​វិន័យ ធ្វើ​ឱ្យ​សីល​លែង​បរិសុទ្ធ លុះដល់​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​កើតជា​សមណ​ប្រេត សូ​ម្បី​តែ​សង្ឃាដី​របស់​ប្រេត​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​ហុយ​ទ្រលោម​ក្នុង​បេ​ត​វិស័យ​ជាមួយ​ដែរ ។