គ្រូធំ Man City សម្លឹង​ឃើញ​ចំណុចខ្សោយ​របស់​ក្រុម​ដែល​ត្រូវ​ពង្រឹង​បន្ទាន់បើចង់បានពាន


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola លើក​ឡើង​ថា ក្រុម​របស់​លោក​ត្រូវ​តែ​រក​ផ្លូវ​ណាមួយ ដើម្បី​ឱ្យ​ភាព​ជឿជាក់​មាន​សារ​ជា​ថ្មី ក្រោយ​ពី​ចាញ់​គេ​ដល់​ទៅ​ពីរ​ដង​ជាប់​ៗ​គ្នា ។

Manchester City បាន​ចាញ់​ក្នុង​លទ្ធផល 2-1 ដោយ​ថ្វី​ជើង​ក្រុម Leicester City ក្នុង​ការ​ប្រកួត​ថ្មី​ៗ​នេះ ។ នៅ​មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល Man City ក៏​បាន​ចាញ់​ក្នុង​ការ​ប្រកួត Premier League ជាមួយនឹង​ក្រុម Crystal Palace ។ ដោយសារ​តែ​ហេតុនេះ លោក Guardiola បាន​និយាយ​ថា វា​ពិតជា​សំខាន់​ណាស់ ដែល Man City ត្រូវ​តែ​រឹងប៉ឹង​ឡើង​វិញ ។

លោក​ប្រាប់ BBC ថា ៖ «​ការ​លេង​របស់​យើង​គឺ​ប្រហាក់ប្រហែល​នឹង​ក្រុម Crystal Palace នោះ​ទេ ដោយ​យើង​បាន​ចាប់ផ្តើម​យ៉ាង​ល្អ ។ តែ​យើង​មិន​បាន​ទប់​មួយ​គ្រាប់ នៅ​ពេល​ពួក​គេ​មក​ដល់​មុខ​សំណាញ់ ។ នៅ​ពេល​នោះ យើង​ពិតជា​អស់ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​មែន​» ។

លោក​បាន​បន្ត​ថា ៖ «​យើង​ត្រូវ​តែ​ទទួលស្គាល់​ថា យើង​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដើម្បី​យក​ឱ្យ​បាន​លទ្ធផល​ល្អ និង មាន​ជំនឿ​ទុកចិត្ត​ឡើង​វិញ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Man City មិន​ទប់​បាល់​ជាប់​ចំនួន​៥​គ្រាប់ ក្នុង​ការ​ប្រកួត​ត្រឹមតែ​២​ដង​។ បើ​សរុប​ក្នុង​មួយ​រដូវ​កាល​មក​ដល់​ថ្ងៃនេះ គឺ Man City ប្រហោង​ដៃ​ឱ្យ​គេ​ស៊ុត​ចូល​ចំនួន​១៥​គ្រាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ