ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​អាច​រួចខ្លួន​ដដែល​…​ទោះជា​ត្រូវរ៉ូវ​ជាមួយ​នាង​ក៏​ដោយ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ម្នាក់ ​ដែល​ទើប​មាន​អាយុ​១៤​ឆ្នាំកាលពី​មួ​យស​ប្ដា​ហ៍​មុន នៅ​ក្នុង​ខ្ទម​ចាំចម្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ក​ន្ទឺ​២…

​ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ម្នាក់ ​ដែល​ទើប​មាន​អាយុ​១៤​ឆ្នាំកាលពី​មួ​យស​ប្ដា​ហ៍​មុន នៅ​ក្នុង​ខ្ទម​ចាំចម្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ក​ន្ទឺ​២ ស្រុក​បាន​ណ​ន់ ។

មន្ត្រី​នគរបាល​ស្រុក​បាណ​ន់បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​រឿង​ស្នេហា​នេះ​ឈ្មោះ ឆ​យ រី អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង ឃុំ​ស្នឹង ស្រុក​បាណ​ន់​ដែរ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ​កន្លង​ទៅ ប៉ុន្តែ​ជីដូន​របស់​ក្មេង​ស្រី​បាន​ទៅ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ បន្ទាប់​ពី​បាត់​ចៅស្រី​មួយ​យប់ និង​បែកធ្លាយ​អំពី​រឿងអាស្រូវ​ផ្លូវភេទ កាលពី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ​នោះ ។

តាម​ការ​ស្រង់​សម្តី​សមត្ថកិច្ចពីជីដូន​របស់​ក្មេង​ស្រី​បាន​និយាយ​ថា ចៅស្រី​គាត់​បាន​ចេញពីផ្ទះ​បាត់​មួយ​យប់​មិនឃើញ​ត្រឡប់​មក​វិញ​ទេ ។ លុះ​នាង​ត្រឡប់​មក​ផ្ទះ​វិញ គាត់​សួរ​ដេញដោល​ពី​រឿង​ដើរ​ដាច់​យប់​នេះ ទើប​បែកធ្លាយ​ពី​រឿង​អាស្រូវ​ផ្លូវភេទ​នេះ ហើយ​គាត់​ក៏​សម្រេច​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ឆ​យ រី បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ថា ខ្លួន​និង​ក្មេង​ស្រី​ពិតជា​បាន​រួមមេត្រី​ជាមួយ​គ្នា​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​របស់​អ្នកស្រុក កាលពី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ មែន ។ ខ្លួន​និង​នាង​មិន​ធ្លាប់​ស្គាល់​គ្នា​ទេ តែ​ពេល​នោះ​គឺជា​រឿង​ចៃដន្យ​បំផុត ។ នៅ​យប់​នោះ ខ្លួន​បាន​ជិះ​ម៉ូតូ​រួម​គ្នា​៤​នាក់​(​ប្រុស​២ ស្រី​២) រាប់​ទាំង​នាង​ផង ដើម្បី​ទៅ​រាំ​ធុងបាស់ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ខ្ទម​ចម្ការ​នោះ ស្រាប់តែ​មិត្ត​ខ្លួន​ប្រាប់​ថា​ ម៉ូតូ​អស់​សាំង ហើយ​ទុក​ឲ្យ​ខ្លួន​និង​នាង​(​ក្មេង​ស្រី​រង​គ្រោះ​)​ចាំ​នៅ​ខ្ទម​ចម្ការ​នោះ​សិន រីឯ​មិត្តភក្ដិ​ខ្លួន​និង​នារី​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​រាំ​ធុងបាស់​បាត់​ទៅ ។

អ្នកទោស​ស្នេហា​រូប​នេះ​និយាយ​ទៀត​ថា ពេលនៅ​ជាមួយ​គ្នា​តែ​២​នាក់​បែប​នេះ ខ្លួន​និង​នាង​ក៏​ចាប់ផ្ដើម​រមួល​​សួត​រហូត​ឈាន​ដល់​ការ​រួមមេត្រី​ដល់ត្រើយ​សុខសាន្ត តែ​ជា​ការ​ព្រមព្រៀង ។ លុះ​បន្តិច​ក្រោយមក ទើប​មិត្ត​ខ្លួន​ជិះ​ម៉ូតូ​មក​រក​ខ្លួន​វិញ ហើយ​នាំ​គ្នា​ដេក​នៅ​ក្នុង​ខ្ទម​ចម្ការ​នោះ​ទាំងអស់​គ្នា ដោយ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​នា​យប់​នោះ ។ ដោយឡែក ចំពោះ​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​វិញ ហាក់​មិន​បាន​បដិសេធ​ចំពោះ​ការ​ព្រមព្រៀង​គ្នា​ឡើងឋានសួគ៌​នេះ​ទេ ។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​និយាយ​ថា បើ​តាម​ស្ដាប់​ចម្លើយ​របស់​គូស្នេហ៍​ដូច​ផ្លេកបន្ទោរនេះ ពួក​គេ​ហាក់​មានការ​ព្រមព្រៀង​គ្នា​យ៉ាង​ផ្អែមល្ហែម​មុន​ពេល​ឡើងឋានសួគ៌ ។ ប៉ុន្តែ​អ្វី​ដែល​យុវជន​រូប​នេះ​ត្រូវ​ធ្លាក់​នរក ពេល​ត្រឡប់​ពី​ត្រេកត្រអាល​នៅ​ឋាន​លើ​វិញ​នោះ គឺ​ដោយសារ​យុវជន​រូប​នេះ «​រួម​ភេទ​ជាមួយ​អនីតិជន​» ដែល​ច្បាប់​មិន​អនុញ្ញាត ។ សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ៕


អត្ថបទសរសេរ ដោយ