ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធនិងប្អូនថ្លៃជិះម៉ូតូរៀបឆ្លងផ្លូវទៅហើយ ស្រាប់តែ​…ផ្អើលមុខប៉ុស្តិ៍ប៉ូលិស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ ហេតុការណ៍​ខាងលើ​​បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ហេតុការណ៍​ខាងលើ​​បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ មុខ​ប៉ុស្តិ៍​ប៉ូលិស សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​សម្តី​ជន​រង​គ្រោះជា​ម្ចាស់​កាបូប ឈ្មោះ វណ្ណ ស្រី​លក្ខ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ អាជីវករ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​មាន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​វី (​ក្នុង​នោះ​មាន​ប្តី ប្រពន្ធ និង​ប្អូនថ្លៃ​ស្រី ) ធ្វើ​ដំណើរ​ចេញពីផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន គោលបំណង​ឌុ​ប​គ្នា​ទៅ​រក​ទិញ​នំ​បុ័ង​ដាក់​សាច់ និង​ទឹកក្រឡុក​នៅ​ម្តុំ​រោងចក្រ QMI ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ទៅ​ដល់ ម្តុំ​រោងចក្រ QMI មាន​ភ្ញៀវ​ច្រើន លុះ​ចាំ​យូរ​ពេក ពួក​គាត់​ក៏​ឌុ​ប​គ្នា​កាត់​តាម​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង ឡើង​មក​ផ្លូវជាតិ​លេខ​៤ គោលបំណង​ទៅ​រក​ទិញ​នំ​បុ័ង​នៅ រង្វង់​មូល​ថ្នល់បំបែក​វិញ លុះ​ពេល​មក​ដល់​មុខ​ប៉ុស្តិ៍ប៉ូលិស​ខាងលើ​ រៀបនឹង​ជិះម៉ូតូ ឆ្លងផ្លូវទៅហើយ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ឡែ​ត ពណ៌ សលាយ​ខៀវ តាម​ពីក្រោយ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​គាត់​បាន​សម្រេច ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​១៤០​ដុល្លារ លុយ​ខ្មែរ​មួយ​ចំនួន និង​អត្ត​សញ្ញាប័ណ​មួយ​សន្លឹក​ផង​ដែរ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ចូល​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​ប៉ូលិស​ជួយ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ