ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិលើកគ្នាដណ្តើម​វិញទាំងយប់…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គោ​យន្ត​កែ​ច្នៃ​ចំនួន​៥​គ្រឿង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​កាប់​ឈើ​ដឹកឈើ​បាន​នាំ​គ្នា​ចូល​ទៅ​រំដោះ​ឆៅ​ពីសមត្ថកិច្ច​ជំនាញ​វិញ ក្រោយ​ការ​បង្ក្រាប​បាន​រយៈពេល​ខ្លី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ធ្នូ នៅ​ចំណុច​អូរ​ផ្លាស់ ស្ថិត​ក្នុងភូមិ​រហូត ឃុំ​ស្រែ​ឈូក…

ខេត្តមណ្ឌលគិរី ៖ គោ​យន្ត​កែ​ច្នៃ​ចំនួន​៥​គ្រឿង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​កាប់​ឈើ​ដឹកឈើ​បាន​នាំ​គ្នា​ចូល​ទៅ​រំដោះ​ឆៅ​ពីសមត្ថកិច្ច​ជំនាញ​វិញ ក្រោយ​ការ​បង្ក្រាប​បាន​រយៈពេល​ខ្លី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ធ្នូ នៅ​ចំណុច​អូរ​ផ្លាស់ ស្ថិត​ក្នុងភូមិ​រហូត ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​«​គណៈកម្មការ​ថ្នាក់​ខេត្ត​ប្រចាំ​នៅ​ស្នាក់​ការ​ស្រែ​ឈូក ដឹកនាំ​ដោយ​លោក ឈាង ណា​ក់ ប្រធាន​ក្រុម បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់់​គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​ចំនួន​៥​គ្រឿង​នៅ​ចំណុច​ខាងលើ​នៅ​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ។ នៅ​យប់​ថ្ងៃ​ដដែល​នោះ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទូ​២៦ ធ្នូ ក៏​មាន​ប្រជាពលរដ្ឋ​ពី​៣០​ទៅ​៤០​គ្រួសារ បាន​មក​រំដោះ​យក​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ​ទៅ​វិញ ដោយ​កាប់​ខ្សែ​ទម្លាក់​ឈើ​ចោល​នៅ​នឹង​កន្លែង ហើយ​បើក​គោ​យន្ត​កន្ត្រៃ​ទទេ​យក​ទៅ​វិញ​បាត់​ដោយ​សុវត្ថិភាព ។

វត្ថុ​តាង​ដែល​កម្លាំង​គណៈកម្មការ​ចាប់​ឃាត់​នឹង​រឹបអូស​បាន​មាន ឈើ​ចំនួន​១៩​ដុំ ជា​ប្រភេទ​ឈើ​កកោះ និង​សុ​ក្រំ ដែល​មាន​ប្រវែង​ចាប់ពី​៣​ទៅ​៤​ម៉ែត្រ ចំនួន​១៩​ដុំ ស្មើនឹង​១៩៦​ដើម​មូល ដែល​គេ​ឡាំង​ជា​៤​ជ្រុង ។
នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល​ក្រុម​អ្នក​ភូមិ​សំរុក​ទៅ​យក​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ពី​កន្លែង​សមត្ថ កិច្ច​មក​វិញ ។

ក្រុម​អ្នក​ភូមិ​តំបន់​ខ្ពង់រាប​ដែល​ជា​តំបន់​សំបូរ​ព្រៃឈើ​កំពុង​ធ្លាក់ខ្លួន​ជា​ទាសករ​របស់​ក្រុម​ឈ្មួញ​ឈើ​ទៅ​ហើយ មិនឃើញ​ឈ្មួញ​ឈើ​ណា​រង​គ្រោះ​ទេ ។ ឃើញ​ឈ្មួញ​ឈើ​បាន​សុខ​គ្រប់​គ្នា​ក៏​ក្លាយជា​រឿង​កាប់​ដឹក​ខ្លួនឯង​វិញ ។ នា​ពេល​នេះ អ្នក​ភូមិ​តែងតែ​លើកគ្នា​ចូល​លួច​កាត់ឈើ​នៅ​ក្នុង​ព្រៃ ដើម្បី​លក់​ឱ្យ​ពួក​ឈ្មួញ​ខ្មែរ​ដែល​ប្រមូល​ទិញ​ដឹក​យក​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម ។

ប៉ុន្តែ​ដោយសារ​តែ​មិន​ចេះ​ប្រើ​ល្បិច​រត់ការ មិន​ចេះ​ហ៊ាន​ចំណាយ​ប្រាក់ ក្នុង​បំណង​ស៊ីដាច់ ទើបត្រូវ​បាន​សមត្ថកិច្ច​លេង​ធ្ងន់​ដៃ ចាប់​ប្រមូល​យក​ទាំងអស់ ដើម្បី​ថ្ងៃក្រោយ​ឱ្យ​ចេះ​រាង​…​ឱ្យ​ចេះ​គិត​ឃើញ​ម្ចាស់​ស្រុក​ផង​…​ហេ ! ហេ​!


អត្ថបទសរសេរ ដោយ