ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ចូលរួមឆ្នាំ​សកលនៅ​វិមាន​ឈ្នះ​ឈ្នះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ឆ្លង​ឆ្នាំ​សកល នៅ​វិមាន​ឈ្ន​-​ឈ្នះ នៅ​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ឆ្លង​ឆ្នាំ​សកល នៅ​វិមាន​ឈ្ន​-​ឈ្នះ នៅ​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ ។

សម្តេច​បាន​សរសេរ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ថ្ងៃ​ទី​៣១ ធ្នូ​នេះ គឺជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៨ ។ នៅ​យប់​នេះ​ខ្ញុំ និង​ភរិយា​នឹង​ចូលរួម​ឆ្លង​ឆ្នាំ​សកល​២០១៨ ចូល ២០១៩ នៅ​វិមាន​ឈ្នះ​ឈ្នះ ដែល​ទើប​សម្ពោធ កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ថ្មី​ៗ​នេះ​» ។ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​អាច​នាំ​កូនចៅ​មក​កម្សាន្ត​សប្បាយ​នៅ​វិមាន​ឈ្នះ​ឈ្នះ ដែល​មានកម្ម​វិធី​ប្រគុំ​តន្ត្រី និង​ស្តង់​ពិព័រណ៍​ជា​ច្រើន ព្រមទាំង​ពិធី​បាញ់​កាំ ជ្រួ​ច​ឆ្លង​ឆ្នាំ​ផង​ដែរ ។

ចំពោះ​វត្ថុ​អនុស្សាវរីយ៍ និង​ម្ហូបអាហារ​វិញ គឺ​មាន​លក់​ត្រៀបត្រា​នៅ​តាម​ស្តង់​ក្នុង​បរិវេណ​វិមាន ឈ្នះ​ឈ្នះ ។ សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​កូនក្មួយ​យុវជន​ចូលរួម​ឆ្លង​ឆ្នាំ​សកល​នៅ​វិមាន​ឈ្នះ​ឈ្នះ​យប់​នេះ​ឲ្យ​បាន​ច្រើន​កុះករ និង​ដើម្បី​បានឃើញ​ច្បាស់​នូវ​សោភ័ណ​ភាព​វិមាន​ប្រវត្តិសាស្ត្រ​នា​ពេល​រាត្រី​ទៀត​ផង ។

សម្តេច​បញ្ជាក់​ថា ខ្ញុំ និង​ភរិយា សូម​ប្រគេន​ពរ​ព្រះ​តេជគុណ​គ្រប់​ព្រះ​អង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​កងទ័ព​ជាតិ​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន​ជួប​តែ​សេចក្តីសុខ សេចក្តី​ស​ចម្រើន មាន​សុខភាព​ល្អ ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ និង​មុខរបរ និង​មាន​លាភ​សំណាង​គ្រប់​ៗ​គ្នា នៅ​ក្នុង​ឆ្នាំ​ថ្មី​២០១៩ ដែល​នឹង​ចូល​មក​ដល់​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​យប់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ