Cruyff ប្រាប់ Barcelona ឱ្យ​មើល Real Madrid ពេល​បាត់ Ronaldo កុំឱ្យ​ទឹកភ្នែក


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​លេង​នៅ Barcelona លោក Cruyff ដែល​បច្ចុប្បន្ន​គឺជា​គ្រូបង្វឹក​នៅ​ក្លិប Chongqing Dangdai Lifan បាន​ប្រាប់​ព័ត៌មាន Sport ថា Barcelona គួរតែ​មើល​គម្រូ​តាម Real Madrid ពេល​បាត់បង់ Ronaldo ហើយ​ស្រមៃ​ដល់​ពេល​ដែល​បាត់បង់ Messi នៅ Barcelona វិញ ។

បើ​ទោះបីជា​កុងត្រា​របស់ Messi នៅ Barcelona មិន​ទាន់​ចប់​រហូត​ដល់​ឆ្នាំ​២០២១ ក៏​ដោយ លោក Cruyff នៅ​តែ​ឱ្យ​ក្រុម​ទាំងមូល​គិតដល់​ថ្ងៃ​ដែល​បាត់ Messi ដែល​ដូច​ទៅ​នឹង Real Madrid បាត់ Ronaldo ។

លោក​បាន​និយាយ​ថា ៖«​អ្វី​ដែល​កើតឡើង​នៅ Madrid គឺជា​សញ្ញា​គួរ​ប្រុង​ប្រយ័ត្ន​សម្រាប់ Barca ។ កីឡាករ​របស់ Madrid នៅ​តែ​ខ្លាំង តែបើ​និយាយ​ក្នុង​បាល់ទាត់​វិញ​គឺ​មិន​នោះ​ទេ ព្រោះតែ​ចាញ់​គេ​សូ​ម្បី​តែ​ក្នុង​ការ​ប្រកួត​លទ្ធផល 2-0 ។ វា​គឺ​លើស​ពី​បាល់ទាត់​……​វា​គឺជា​ជំនឿ​» ។

លោក​បាន​បន្ត​ថា ៖«​លោក​អ្នក​អាច​វិភាគ​ពី Madrid បាន ។ Ronaldo ធ្លាប់​ជា​អ្នក​កាន់ឆត្រ​ឱ្យ​ក្រុម​ទាំងមូល ។ នៅ​ពេល​ភ្លៀង​ធ្លាក់​មក គ្មាន​នរណា​ម្នាក់​សើម​នោះ​ទេ ។ តែ​ពេល​នេះ គឺ​គ្មាន​ទៀត​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ធ្លាប់​និយាយ​ពី​មុន​មក​ដែរ​ថា ចង់​នៅ Barcelona រហូត​ទាល់តែ​ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ នេះ​ក៏​ព្រោះតែ​លោក​ចាត់​ទុក​ក្រុម​ទាំងមូល​ដូច​ជា​គ្រួសារ​ទៅ​ហើយ ។ មិន​ដូច​ទៅ​នឹង Ronaldo ទេ ដែល​បាន​ទៅ Juventus ដោយសារ​តែ​ចង់​អភិវឌ្ឍ​ខ្លួនឯង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ