ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ទោសៈ​ផ្តល់​ទោស​ធ្ងន់?

5 ឆ្នាំ មុន

ផល​នៃ​អកុសលមូល​ទាំង​បី​នាំ​បដិសន្ធិ​របស់​សត្វ​ទៅ​កាន់​កំណើត​ផ្សេង​ៗ​ពី​គ្នា​គឺ ទោសៈ នាំ​បដិសន្ធិ​របស់​សត្វ​ទៅ​ក្នុង​កំណើត​នរក​, លោភៈ នាំ​សត្វ​កើតជា​ប្រេត និង​មោហៈ នាំ​សត្វ​ទៅ​ក្នុង​កំណើត​តិរច្ឆាន ។ ហេតុ​អ្វី​បានជា​ទោសៈ​ផ្តល់​ទោស​ធ្ងន់​ជាងគេ? បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​សម្តែង​ថា…

ផល​នៃ​អកុសលមូល​ទាំង​បី​នាំ​បដិសន្ធិ​របស់​សត្វ​ទៅ​កាន់​កំណើត​ផ្សេង​ៗ​ពី​គ្នា​គឺ ទោសៈ នាំ​បដិសន្ធិ​របស់​សត្វ​ទៅ​ក្នុង​កំណើត​នរក​, លោភៈ នាំ​សត្វ​កើតជា​ប្រេត និង​មោហៈ នាំ​សត្វ​ទៅ​ក្នុង​កំណើត​តិរច្ឆាន ។
ហេតុ​អ្វី​បានជា​ទោសៈ​ផ្តល់​ទោស​ធ្ងន់​ជាងគេ?

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​សម្តែង​ថា បានជា​ទោសៈ​ផ្តល់​ផល​ជា​ទុក្ខទោស​ធ្ងន់​ជាងគេ​នាំ​បដិសន្ធិ​សត្វ​ទៅ​កាន់​ឋាននរក​នោះ​មក​ពី កាលបើ​ភ្លើង​ទោសៈ​នេះ​កើតឡើង​ចំពោះ​បុគ្គល​ណា​ហើយ តែង​ដុត​រោល​ចិត្ត​បុគ្គល​នោះ​ឱ្យ​ប្រព្រឹត្ត​អំពើអាក្រក់​ផ្សេង​ៗ​ទៀត​គ្មាន​ញញើត​អ្វី​ឡើយ​ ។

អ្នក​ខឹង​ក្រោធ​ច្រើន​ដូច​សាង​នូវ​សេចក្ដី​វិនាស​ដល់​ខ្លួនឯង ដេក​នៅ​ជា​ទុក្ខ វិនាស​ហិនហោច​ចាក​ប្រយោជន៍ វិនាស​ទ្រព្យសម្បត្តិ វិនាស​យស វិនាស​ចាក​មិត្ត និង​ស្លាប់​ទៅ​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ទៀត​។ កាលបើ​បុគ្គល​ដឹង​ច្បាស់​នូវ​ទោស​នៃ​ទោសៈ​បែប​នេះ​ហើយ មិន​ត្រូវ​ប្រទូស្ត​រ៉ា​យ​ខ្លួនឯង​ដោយ​ការ​ខឹង​ក្រោធ​នោះ​ឡើយ ។

បើ​បុគ្គល​គ្រប់គ្រង​ចិត្តបាន​ល្អ ផល​ដែល​ត្រូវ​ទទួល​គឺ​នៅ​ពេល​អារម្មណ៍​ប៉ះ​នឹង​សេចក្តី​ក្រោធ​ក៏​មិនកើត​ទោសៈ មិន​មានចិត្ត​ញាប់​ញ័រ សម្បុរ​មុខស្រស់​ស្រាយ ផូរផង់ អាកប្បកិរិយា​ក៏​មិន​ខុស​ប្រក្រតី ធ្វើ​ការងារ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​ ។

កាល​បុគ្គល​ស្ថិត​ក្នុង​សភាព​ធម្មតា​យ៉ាងនេះ រមែង​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រាថ្នា​មិនល្អ​មក​លើ​យើង​នោះ បែរ​ទៅ​ជា​មាន​សេចក្ដី​ទុក្ខទោមនស្ស​ដោយ​ខ្លួនឯង​ទៅ​វិញ ព្រោះ​ធ្វើ​អ្វី​យើង​មិនកើត មិន​បាន​សម្រេច​ដូច​បំណង​អាក្រក់​របស់​គេ​។ ឯ​អ្នក​ដែល​មិន​ក្រោធ​ក៏​ត្រូវ​បាន​សម្រេច​នូវ​ផលប្រយោជន៍​ជា​ប្រក្រតី ធ្វើ​ការងារ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​របស់​ខ្លួន ។

ការ​មិន​ខឹង​ក្រោធ​មាន​តែ​សេចក្តីចម្រើន ធ្វើ​ឲ្យ​សម្បូរ​មិត្ត ខ្សត់​សត្រូវ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ដែល​អាច​ចាត់​ថា​ជា​ការ​ឈ្នះ​ជា​រៀង​រហូត​។ ចំណែក​អ្នកទោសៈ ខឹង​ក្រោធ​ច្រើន ចម្រើន​តែ​ក្តី​វិនាស ប្រាសចាក​ប្រយោជន៍​សព្វបែបយ៉ាង ។