ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ថ្នាក់​ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​ផង មិនធម្មតា​ឡើយ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​បាន​រេ​ចង្កូត​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​បែក​មុខ​បែក​មាត់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​ស្ថានីយប្រេងឥន្ធន​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​បាន​រេ​ចង្កូត​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​បែក​មុខ​បែក​មាត់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​ស្ថានីយប្រេងឥន្ធន​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស្កុប​ភី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-4333 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០០៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស LX570 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-6869 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ឆ្លង​ទៅ​ម្ខាង​ទៀត​នៃ​ផ្លូវ​បង្ក​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ។

ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​បែក​មុខ​បែក​មាត់ ដោយឡែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​កាង​ខាង​មុខ​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​ដោយ​ភាគី​ខាង​រថយន្ត​បង្ក​ដឹង​ពី​កំហុស​ខ្លួន​ក៏​ព្រម​សម្របសម្រួល​ដោះស្រាយ​គ្នា​ជាមួយ​ភាគី​ខាង​ម៉ូតូ ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ដោះស្រាយ​គ្នា​មិន​ត្រូវ​ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ