ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ថា Man City លេង​បាន​ល្អ​ជាង​រដូវ​កាល​មុន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Yahoo Sports បានឱ្យ​ដឹង​ថា គ្រូ​វ​បង្វឹក​ក្លិប Manchester City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Yahoo Sports បានឱ្យ​ដឹង​ថា គ្រូ​វ​បង្វឹក​ក្លិប Manchester City លោក Pep Guardiola បាន​ប្រាប់​ថា លោក​មាន​មោទនភាព​ចំពោះ​ក្រុម​របស់​លោក​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​លេង​យ៉ាង​ល្អ​របស់​ពួក​គេ ។

បើ​ទោះបីជា​ឆ្នាំ​មុន Man City ឈ្នះ​បាន​ពាន Premier League ជាមួយនឹង​ពិន្ទុ​១០០ ក៏​លោក Pep នៅ​តែ​គិត​ថា រដូវ​កាល​នេះ​ល្អ​ជាង​រដូវ​កាល​មុន​ដែរ ។ កាលពី​រដូវ​កាល​មុន Man City បាន​ចាញ់ Liverpool និង United តែ​ឆ្នាំ​នេះ បាន​យកឈ្នះ​លើ Chelsea និង Crystal Palace ។

លោក​បាន​ប្រាប់​ទៅ​កាន់ Sky Sports ថា ៖«​បើ​មើល​ឱ្យ​លម្អិត យើង​ពិតជា​ប្រសើរ​ជាង​លើក​មុន​មែន ដែល​នេះ​គឺ​មក​ពី​យើង​មាន​ពេល​ចំណាយ​ជាមួយ​គ្នា​ច្រើន​។ នៅ​ក្នុង​ជំហាន​នីមួយ​ៗ​របស់​យើង គឺ​យើង​អាច​បត់បែន​គ្រប់​ស្ថានភាព ដែល​ឱ្យ​យើង​យល់​ថា ការ​ការពារ​ពិតជា​សំខាន់​ណាស់​នៅ​ក្នុង​បាល់ទាត់​» ។

លោក Pep បាន​បន្ត​ថា បើ​ទោះបីជា​ក្រុម​របស់​លោក​ធ្លាក់​ពិន្ទុ​ទាប​ជាង​ឆ្នាំ​មុន​ក្តី លោក​នៅ​តែ​មើលឃើញ​ថា​ការ​លេង​របស់​ក្រុម​លោក​មាន​ភាព​ប្រសើរ​ជាង​មុន​។ នេះ​គឺ​មក​ពី​លោក​មិន​មើល​ត្រឹមតែ​លើ​លទ្ធផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ