ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឲ្យ​សញ្ញា​ភ្លាម​ដឹង​ភ្លែត​…​សម្រុក​ផ្ទះសំណាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់ ហើយរ​ត់ទៅ​ផ្ទះសំណាក់​មួយទៀត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់ ហើយរ​ត់ទៅ​ផ្ទះសំណាក់​មួយទៀត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅផ្ទះ​សំណាក់ ផៃ សុខុម ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រីជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង សេរី​រ័​ត្ន អាយុ​២៧​ឆ្នាំ មុខរបរ​បើក​ផ្ទះសំណាក់ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​បាន​ម៉ាក អេ​ជ​ប្លើ​ស (8​ប្លើ​ស​) ពណ៌​ស តម្លៃ​៩០០​ដុល្លារ ។

ជនសង្ស័យ​ធ្វើ​សកម្មភាព​ទី​១- ឈ្មោះ បុល សុខ​ជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​គៀនស្វាយ ឃុំ​គៀនស្វាយ ស្រុក​ស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ​ទី​២ ឈ្មោះ ថន មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1J-9553 ។ ជនសង្ស័យ​ទី​៣- ឈ្មោះ ស្រែ​ន ស្រេង អាយុ​១៨​ឆ្នាំ មុខរបរ​អ៊ុត​ម៉ូតូ នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល និង​ជនសង្ស័យ​ទី​៤- ឈ្មោះ​សម្បត្តិ បូ​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​បក្សពួក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH- 4101 ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​អង្គុយ​មុខ​ផ្ទះសំណាក់​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​កំពុង​តែ​មើល​ទូរស័ព្ទ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​របស់​គាត់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឆក់​ទូរស័ព្ទ​ស្ត្រី​រង​គ្រោះ​បាន​ភ្លាម​ៗ ដោយ​ទូរស័ព្ទ​ខាងលើ​ជាប់​អាយ​ខ្លោះ បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បានដឹង​ថា ទូរស័ព្ទ​ដៃ​របស់​ខ្លួន​អោយ​សញ្ញា​នៅផ្ទះ​សំណាក់​ឋានសួគ៌ នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ទាប់​ជន​រង​គ្រោះ​បាន​ទាក់ទង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ពេល​នាំ​សមត្ថកិច្ច​ដល់​ផ្ទះសំណាក់ ដោយ​ឃើញ​ម៉ូតូ​ជនសង្ស័យ​ខាងលើ នៅ​ក្នុងផ្ទះ​សំណាក់ ហើយ​បាន​ឃាត់​ជនសង្ស័យ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ឋានសួគ៌​បាន​៤​នាក់​នឹង​ម៉ូតូ​ចំនួន​២​គ្រឿង​យក​មក​ប៉ុស្តិ៍​ដើម្បី ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច ភ្លាម​ៗ​ហើយ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ