ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​មិន​បាន​សុខ​មក​ពី​អស្មិមានះ

5 ឆ្នាំ មុន

គ្រោះ​មហន្តរាយ​ធំធេង​ដែល​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ខ្វែងគំនិត បែកបាក់​គ្នា ឬ​នៅ​ជាមួយ​គ្នា​មិន​បាន​សុខ ក៏​គឺ​អស្មិមានះ ទទឹង រឹងរូស មានគំនិត​ទុទិដ្ឋិនិយម​ឃើញ​តែ​ពី​ខ្លួនឯង​ពេក​រហូត​ខ្វះ​មេត្តា អស់​ក្តី​ស្រឡាញ់ ចាំតែ​ចាប់កំហុស​គ្នា ។…

គ្រោះ​មហន្តរាយ​ធំធេង​ដែល​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ខ្វែងគំនិត បែកបាក់​គ្នា ឬ​នៅ​ជាមួយ​គ្នា​មិន​បាន​សុខ ក៏​គឺ​អស្មិមានះ ទទឹង រឹងរូស មានគំនិត​ទុទិដ្ឋិនិយម​ឃើញ​តែ​ពី​ខ្លួនឯង​ពេក​រហូត​ខ្វះ​មេត្តា អស់​ក្តី​ស្រឡាញ់ ចាំតែ​ចាប់កំហុស​គ្នា ។

ពិត​ណាស់​ការ​មិន​ចេះ​ទទួលកំហុស ចងចិត្ត​យក​ត្រូវ​តែ​ម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោស​អ្នក​ដទៃ​ដែល​ខុស​នោះ​មិន​ដាច់​ពី​មាត់ និយាយ​ជ្រាំ​ដែល តែបើ​ខ្លួនឯង​ធ្វើ​ខុស​វិញ​គេចវេះ​មិន​ព្រម​ទទួលកំហុស​នោះ​ឡើយ រហូត​បិទ​បាំង​បញ្ហា​ទៀត​ផង មនុស្ស​ប្រភេទ​នេះ​កុំ​យក​ខ្លួន​បៀត​ឱ្យ​សោះ ។

មែនហើយ​បុថុជ្ជន​ថា​ធ្វើ​អ្វី​មិន​ចេះ​ខុស​នោះ​គ្មាន​ទេ លើកលែងតែ​មិន​ធ្វើ​អ្វី​សោះ តែ​ត្រូវ​ដឹង​ថា ការ​មិន​ធ្វើ​អ្វី​សោះ​នោះ វា​ជា​កំហុស​ធំ​ជាង​ធ្វើ​ទៅ​ទៀត គឺ​ខុស​ត្រង់​មិន​ធ្វើ​នោះ​ឯង​។ បណ្ឌិត​លោក​ពោល​ថា វិស័យ​មនុស្ស​ល្អ កាលបើ​ធ្វើ​ខុស​ហើយ រមែង​ទទួលកំហុស និង​ព្រម​កែប្រែ មិន​ឲ្យ​ខុស​ដដែល​ៗ ឡើយ ។

ចំពោះ​បុគ្គល​ដែល​ធ្វើ​ខុស​ហើយ មិន​ព្រម​ទទួលកំហុស ជា​មនុស្ស​ពិបាក​បំផុត​។ មនុស្ស​ធុន​នេះ​ទោះជា​នៅ​ទីណា ជាមួយ​អ្នក​ណា ក៏​បង្ក​ការ​ក្តៅក្រហាយ​ទីនោះ ព្រោះ​បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង គេ​ចេះ​ត្រឹមតែ​បន្ទោស​អ្នក​ដទៃ​ប៉ុណ្ណោះ តែ​អ្វី​ដែល​ល្អ​ក៏​ស្រវា​យក​មក​ទុក​ខ្លួនឯង មនុស្ស​ប្រភេទ​នេះ​មាននៅ​ក្នុង​គ្រួសារ​ណា គ្រួសារ​នោះ រក​សេចក្តីសុខ​បាន​ដោយ​កម្រ ។

ដូច្នេះ​ដើម្បី​ទទួល​បាន​មង្គល​ជីវិត គូ​ស្វាមីភរិយា​រួម​គ្នា​បណ្តុះ​គុណធម៌​ក្នុង​ការ​គ្រប់គ្រង​ផ្ទះ ឲ្យ​មាន​ទៅ​វិញ​ទៅ​មក ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​នៃ​គ្រួសារ​នីមួយ​ៗ ។