ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ផង ភ្លៀង​ខ្លាំងផង… ​ស្លា.ប់យ៉ាង​តិច​២២​នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ យោង​តាម​តុល្យការ​ថ្មី​មួយ​បាន​​ប្រកាស​នា​ថ្ងៃ​ទី​៣០​ ខែធ្នូ ឆ្នាំ​២០១៨ ​ដោយ​អាជ្ញាធរ​ថា មនុស្ស​យ៉ាងតិច​២២​នាក់់​ស្លាប់ ពេល​ព្យុះ​មួយ​វាយប្រហារ​នា​ចុង​ស​ប្តា​ហ៍​លើ​ភាគ​កណ្ដាល​ហ្វ៊ី​លី​ពី​ន​។ តុល្យការ​លើក​មុន​ចេញផ្សាយ​នា​ថ្ងៃ​ទី​​២៩ ​ធ្នូ​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ យោង​តាម​តុល្យការ​ថ្មី​មួយ​បាន​​ប្រកាស​នា​ថ្ងៃ​ទី​៣០​ ខែធ្នូ ឆ្នាំ​២០១៨ ​ដោយ​អាជ្ញាធរ​ថា មនុស្ស​យ៉ាងតិច​២២​នាក់់​ស្លាប់ ពេល​ព្យុះ​មួយ​វាយប្រហារ​នា​ចុង​ស​ប្តា​ហ៍​លើ​ភាគ​កណ្ដាល​ហ្វ៊ី​លី​ពី​ន​។

តុល្យការ​លើក​មុន​ចេញផ្សាយ​នា​ថ្ងៃ​ទី​​២៩ ​ធ្នូ​ និយាយ​ពី​មនុស្ស​ស្លាប់​៤​នាក់​។ ទោះបី​ព្យុះ​ USMAN ពុំ​សូវ​ខ្លាំង​ តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ប្រភព​នៃ​ការ​បាក់​ដី ​និង​ទឹកជំនន់ ក្នុង​តំបន់​ប៊ី​កុ​ល ​និង​តំបន់​វី​សា​យ៉ា​ស់​។ មនុស្ស​ភាគ​ច្រើន​ស្លាប់​ដោយ​លង់ទឹក ​ឬ​ដោយសារ​ការ​បាក់​ដី​។ គេ​រាប់​ឃើញ​អ្នក​ស្លាប់​១៦​នាក់​ នៅ​តំបន់​ប៊ី​កុ​ល​និង​៦​នាក់​ នៅ​តំបន់​វី​សា​យ៉ា​ស់​ខាងកើត​។ ភាគច្រើន​នៃ​តំបន់​រង​ការ​ប៉ះពាល់​ត្រូវ​ទឹក​ជន់​លិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ