ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញងើបចេញពីអង្រឹង​ដូចសព្វដង នាំគ្នាទៅអង្រួនមើល…រន្ធត់ចិត្ត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង​នៅ​ក្បែរ​របង​វត្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ​ដែល​តែងតែ​ឃើញ​បុរស​រង​គ្រោះ​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​បាន​យក​អង្រឹង​ទៅ​ចង​ដេក​ក្រោម​ដើមឈើ​ជា​រៀងរាល់ថ្ងៃ ។ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ មិនឃើញ​ជន​រង​គ្រោះ​ងើប​ដើរ​ចេញ​ទៅ​ក្រៅ​ដូច​សព្វដង ក៏នាំ​គ្នា​ទៅ​អង្រួន​មើល ទើប​ដឹង​ថា​ស្លាប់​បាត់​ទៅ​ហើយ រួច​នាំ​គ្នា​រាយការណ៍​ដល់​អាជ្ញាធរ​ភូមិ និង​នគរបាល​ឱ្យ​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង​។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង​នៅ​ក្បែរ​របង​វត្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ​ដែល​តែងតែ​ឃើញ​បុរស​រង​គ្រោះ​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​បាន​យក​អង្រឹង​ទៅ​ចង​ដេក​ក្រោម​ដើមឈើ​ជា​រៀងរាល់ថ្ងៃ ។ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ មិនឃើញ​ជន​រង​គ្រោះ​ងើប​ដើរ​ចេញ​ទៅ​ក្រៅ​ដូច​សព្វដង ក៏នាំ​គ្នា​ទៅ​អង្រួន​មើល ទើប​ដឹង​ថា​ស្លាប់​បាត់​ទៅ​ហើយ រួច​នាំ​គ្នា​រាយការណ៍​ដល់​អាជ្ញាធរ​ភូមិ និង​នគរបាល​ឱ្យ​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​បេង​សុវណ្ណ​រាម ហៅ​វត្ត​បេង ស្ថិត​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៌​មាន​ពី​លោក រី ដា​រ៉ា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ កែវ តឿ ភេទ ប្រុស អាយុ​៥៨​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ ទំពាំង​ទង ឃុំ​ត្រាច​ទង ស្រុក​ឧត្តុ​ង ខេត្តកំពង់ស្ពឺ ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​លទ្ធផល​នៃ​ពិនិត្យ​នៅ​លើ​ដងខ្លួន​សព​រួច​មក បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន ។

លោក​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​ប្រមឹក​អនាថា គ្មាន​ទីជម្រក​ត្រឹមត្រូវ ហើយ​តែងតែ​ដើរ​ផឹកស្រា​ជា​ប្រចាំ និង​រស់នៅ​ដោយសារ​បាយ​វត្ត ។ ចំណែក​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ស្លាប់​កាលពី​ឆ្នាំ​មុន​ដោយ
សារ​ផឹកស្រា​រាល់ថ្ងៃ​ដូច​គ្នា​ផង​ដែរ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​អ្នក​ភូមិ​រៃ​អង្គាស​ថវិកា​គ្នា ដើម្បី​យក​ធ្វើបុណ្យ និង​បូជា​នៅ​ក្នុង​វត្ត​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ