ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ទាំង​៩ ដែល​ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ពិនិត្យជា​បន្ទាន់

5 ឆ្នាំ មុន

សុខភាព​ទ្វារមាស គឺជា​រឿង​សំខាន់​បំផុត សម្រាប់​មនុស្ស​ស្រី​។ សុខភាព​ទ្វារមាស​ចុះ​ខ្សោយ នោះ​ក៏​អាច​បណ្តាល​ឲ្យ​សុខភាព​ទូទៅ​ចុះ​ខ្សោយ​ផង​ដែរ ។ ជា​ធម្មតា ទ្វារមាស​នឹង​ផលិត​ទឹករំអិល ឲ្យ​សើម​តិច​ៗ​ជាប់​ទ្វារមាស ដើម្បី​ការពារ​ភាព​ស្ងួត…

សុខភាព​ទ្វារមាស គឺជា​រឿង​សំខាន់​បំផុត សម្រាប់​មនុស្ស​ស្រី​។ សុខភាព​ទ្វារមាស​ចុះ​ខ្សោយ នោះ​ក៏​អាច​បណ្តាល​ឲ្យ​សុខភាព​ទូទៅ​ចុះ​ខ្សោយ​ផង​ដែរ ។ ជា​ធម្មតា ទ្វារមាស​នឹង​ផលិត​ទឹករំអិល ឲ្យ​សើម​តិច​ៗ​ជាប់​ទ្វារមាស ដើម្បី​ការពារ​ភាព​ស្ងួត និង​បាក់តេរី ព្រមទាំង​មេរោគ​នានា ប៉ុន្តែ ក្នុង​ករណី​ដែល​វា​ហូរ​ច្រើន​ពេក ឬ​ធ្លាក់​ខុស​ពី​ធម្មតា នោះ​ហើយ​ជា​សញ្ញា​ដែល​អ្នក​គួរ​មានការ​ប្រុង​ប្រយ័ត្ន និង​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។

បញ្ហា​សុខភាព​ស្ត្រី​ផ្តល់​ផលវិបាក​ច្រើន​ណាស់ ចំពោះ​សុខភាព​ដូច​ជា ៖ ​មិន​អាច​មានកូន, ​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺមហារីក​ជាដើម, ​ចំណង់ និង​សុខភាព​ផ្លូវភេទ​ធ្លាក់​ចុះ និង​​ដៃគូ​មិន​ពេញចិត្ត ។

រោគ​សញ្ញា​ដែល​បញ្ជាក់​ថា ទ្វារមាស​របស់​អ្នក មាន​សុខភាព​មិនសូវ​ល្អ ហើយ​អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ៖ 1.​ស្ងួត​ទ្វារមាស, 2.​រមាស់ ឬ​ឈឺផ្សា, 3.​ទឹករំអិល​ប្រែ​ពណ៌​ខុសធម្មតា, 4.​ហូរ​ឈាម​តាម​ទ្វារមាស, 5.​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ, 6.​មា​នក​ន្តួ​ល ឬ​ដុំ​ពងបែក, 7.​ទ្វារមាស​ធំក្លិន​អាក្រក់,8.​ឈាមរដូវ​ហូរ​ខុសធម្មតា និង9.​ឈឺ​ពេល​បត់ជើងតូច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ