ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ម្នាក់​សម្លា.ប់​សហាយ​ ហើយ​យក​ហ្វេ​ស​ប៊ុ​ក​នាង​​បង្វែងដាន

5 ឆ្នាំ មុន

ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​លោក​វេជ្ជបណ្ឌិត ​Dharmendra Pratap Singh អ្នកស្រុក​Gorakhpur និង​ជនសង្ស័យ​២​នាក់​ទៀត​ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ២០១៨ ព្រោះ​ជាប់ចោទ​ពី​បទ​ធ្វើឃាត​អ្នកស្រី…

ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​លោក​វេជ្ជបណ្ឌិត ​Dharmendra Pratap Singh អ្នកស្រុក​Gorakhpur និង​ជនសង្ស័យ​២​នាក់​ទៀត​ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ២០១៨ ព្រោះ​ជាប់ចោទ​ពី​បទ​ធ្វើឃាត​អ្នកស្រី ​Rakhi Srivastava ជា​ស្រី​លួចលាក់​ដោយ​រុញ​ឲ្យ​ធ្លាក់​ពីលើ​ផ្ទាំង​ថ្ម​នៅ​ក្រុង​ប៉ូ​ក្រា​ប្រទេស​នេ​ប៉ា​ល់ ។ លោក​Dharmendra Pratap Singh​បាន​លេង​ហ្វេ​ស​ប៊ុ​ក​ជំនួស​អ្នកស្រី​Rakhi Srivastava អស់​រយៈពេល​៧​ខែ​ដើម្បី​បំបាត់​លើ​ការ​សង្ស័យ ។

រឿង​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៨ ដោយ​នារី​រង​គ្រោះ​បាន​ទៅ​ដើរ​កម្សាន្ត​ជាមួយ​ប្ដី​លោក​Manish Sinha ជា​អ្នកស្រុក​នៅ​រដ្ឋ​ភី​ហា ។ ក្រោយមក​ក្រុម​គ្រួសារ​របស់​នាង​ទាក់ទង​មិន​បាន រហូត​ប្អូនប្រុស​របស់​នាង​បាន​ប្ដឹង​ប៉ូលិស​ពី​ការ​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ប៉ុន្តែ​មិន​បាន​គិត​ថា​នាង​ស្លាប់​ព្រោះ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ជា​ប្រចាំ ។

តាម​ការ​ស្រាវជ្រាវ​របស់​ប៉ូលិស​បញ្ជាក់​ថា លោកស្រី Srivastava បាន​ស្គាល់​លោក​Dharmendra Pratap Singh តាំងពី​ឆ្នាំ​២០០៦ ក្រោយ​ពី​នាំ​ឳ​ពុក​ទៅ​ព្យាបាល និង​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​យ៉ាង​ស្ងប់ស្ងាត់​ព្រោះ​ខាង​បុរស​មាន​ប្រពន្ធ ឯ​នាង​ក៏​មាន​ប្តី ។ លើស​ពី​នេះ​គេ​ក៏​សារភាព​ថា​បាន​ច្រាន​នាង​ឲ្យ​ធ្លាក់​ពីលើ​ផ្ទាំង​ថ្ម ដោយសារ​នាង​គំរាម​ទារប្រាក់ និង​ទ្រព្យ ៕
ម៉ុ​ក សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ