ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អារម្មណ៍​ដូច​ស្ត្រី​មាន​គ្រួសារ​​

10 ឆ្នាំ មុន

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ​មួយ​គ្រឿង​​ជួប​ព្យុះ​​យា៉ង​ធំ​ពេល​កំពុង​ហោះ​ហើរ​​កណ្តាល​អាកាស ។ មិន​ត្រឹម​​តែ​ព្យុះ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ភ្លៀង​ទឹក​កក និង​រន្ទះ​ទៀត ។ តាម​មើល, យន្ត​ហោះ​មិន​អាច​ទ្រាំ​បាន​ទេ ហើយ​អ្នក​ដំណើរ​​លើ​យន្ត​ហោះ​​ក៏​គ្មាន​អ្នក​​សល់​ជីវិត​​ត្រឡប់​ទៅ​ផ្ទះ​ដែរ ។ ខណៈ​អ្នក​ផង ទាំង​ពួង​ភ័យ​​តក់​ស្លុត​​បន់​​ដូន​តា​រៀងៗ​ខ្លួន ស្រាប់​តែ​នារី​ស្រស់​​ច្រឡឹង​ម្នាក់​ក្រោក​ឈរ

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ​មួយ​គ្រឿង​​ជួប​ព្យុះ​​យា៉ង​ធំ​ពេល​កំពុង​ហោះ​ហើរ​​កណ្តាល​អាកាស ។ មិន​ត្រឹម​​តែ​ព្យុះ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ភ្លៀង​ទឹក​កក និង​រន្ទះ​ទៀត ។ តាម​មើល, យន្ត​ហោះ​មិន​អាច​ទ្រាំ​បាន​ទេ ហើយ​អ្នក​ដំណើរ​​លើ​យន្ត​ហោះ​​ក៏​គ្មាន​អ្នក​​សល់​ជីវិត​​ត្រឡប់​ទៅ​ផ្ទះ​ដែរ ។ ខណៈ​អ្នក​ផង ទាំង​ពួង​ភ័យ​​តក់​ស្លុត​​បន់​​ដូន​តា​រៀងៗ​ខ្លួន ស្រាប់​តែ​នារី​ស្រស់​​ច្រឡឹង​ម្នាក់​ក្រោក​ឈរ​លើ​កៅអី​និយាយ​ខ្លាំងៗ ៈ

-ខ្ញុំ​ទ្រាំ​លែង​​រួច​ហើយ ។ ​ខ្ញុំ​មិន​អាច​អង្គុយ​​លើ​កៅអី​រហូត​ដល់​ពេល​ត្រូវ​ស្លាប់​ទេ ។ ​មុន​នឹង​​ស្លាប់​ ខ្ញុំ​ត្រូវ​ស្លាប់​ដូច​មនុស្ស​ស្រី​មាន​គ្រួសារ ។ នៅ​ទី​នេះ​មាន​ប្រុស​ណា​​ក្លាហាន​អាច​ធ្វើ​ឱ្យ​ខ្ញុំ​ស្លាប់​​ជា​មួយ​អារម្មណ៍​ថា ខ្លួន​ឯង​ជា​មនុស្ស​ស្រី​មាន​គ្រួសារ​​ម្នាក់​បាន​ទេ?
នៅ​ជួរ​កៅអី​ខាង​ក្រោយ​ខ្នង​នាង បុរស​មាឌ​ធំ​​ម្នាក់​លើក​ដៃ​ស្ម័គ្រ​ចិត្ត ហើយ​ក្រោក​​ដើរ​តម្រង់​​រក​នាង, លុះ​​ទាំង​សង​​ខាង​នៅ​ឃ្លាត​គ្នា​ប្រហែល​១​ម៉ែត្រ ​គេ​សួរ​បញ្ជាក់ ៈ

-​ខ្ញុំ​អាច​ធ្វើ​ឱ្យ​អ្នក​នាង​មុន​ពេល​ស្លាប់​មាន​អារម្មណ៍​​ថា ខ្លួន​​ជា​មនុស្ស​ស្រី​មាន​គ្រួសារ​​ម្នាក់។ ​អ្នក​នាង​ពេញ​ចិត្ត​ទេ?
នាង​ក្រមុំ​ងក់​ក្បាល ៈ
-​ខ្ញុំ​ពេញ​ចិត្ត​ណាស់, លោក​ធ្វើ​ភ្លាម​​មក ។ ​
បុរស​មាឌ​ធំ​ដោះ​អាវ​របស់​ខ្លួន​​ហុច​ឱ្យ​នាង ៈ
-ណេះ. យក​ទៅ​អ៊ុត​ទៅ ។ ស្រី​មាន​គ្រួសារ​រូប​ណា​ក៏​បោក​អ៊ុត​ខោ​អាវ​ឱ្យ​ប្តី និង​កូន​ដែរ៕