ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ស្លា.ប់​វៀតណាម​៣​នាក់ ​អេ​ហ្ស៊ី​ប​សម្លា.ប់​ភេរវ​ករ​៤០​នាក់

5 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ២០១៨ បាន​សម្លាប់​ពួក​ជី​ហា​ដ​៤០​នាក់ ក្នុង​ការ​វាយឆ្មក់​នានា ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​ប្រឆាំង​ពួក​អ្នកទេសចរ​វៀតណាម ជា​ការ​វាយប្រហារ​លើក​ដំបូង ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ ក្នុង​ប្រទេស​មួយ​ដែល​ចាត់​ទុក​ការ​ប្រឆាំង​ភេរវកម្ម​ថា…

ប្រទេស​អេ​ហ្ស៊ី​ប ៖ កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ២០១៨ បាន​សម្លាប់​ពួក​ជី​ហា​ដ​៤០​នាក់ ក្នុង​ការ​វាយឆ្មក់​នានា ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​ប្រឆាំង​ពួក​អ្នកទេសចរ​វៀតណាម ជា​ការ​វាយប្រហារ​លើក​ដំបូង ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ ក្នុង​ប្រទេស​មួយ​ដែល​ចាត់​ទុក​ការ​ប្រឆាំង​ភេរវកម្ម​ថា ជា​អាទិភាព​ដាច់ខាត​របស់​ខ្លួន​។

កាលពី​ថ្ងៃ​ទី​២៨​ធ្នូ​អ្នកទេសចរ​វៀតណាម​៣​នាក់​បាន​ត្រូវ​ស្លាប់​ព្រមទាំង​មគ្គុទេសក៍៍​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់ ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ ត្រូវ​ចំ​រថយន្ត​បឺស​ដែល​ពួក​គេ​ជិះ​នៅ​ជិត​ទីតាំង​ពីរ៉ាមីត GUIZEH​ជាយ​ភាគ​និរតី​រដ្ឋធានី​អេ​ហ្ស៊ីប​។

យោង​តាម​អគ្គ​រដ្ឋ​អាជ្ញា​អេ​ហ្សុ​ី​ប​ថា ការ​សើ​ុ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ លើ​ការ​វាយប្រហារ​នោះ​ដែល​ក៏​បណ្ដាល​ឲ្យ​អ្នកទេសចរ​១១​នាក់​និង​អ្នក​បើករថយន្ត​រង​របួស​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​លោកស្រី​THI THU HANG ថ្លែង​ថា វៀតណាម​មាន​កំហឹង​យ៉ាង​ខ្លាំង​ហើយ​ថ្កោលទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះ​អំពើ​ភេរវកម្ម​ដែល​សម្លាប់​និង​ធ្វើ​ឲ្យ​របួស​ជនជាតិ​វៀតណាម​ស្លូតត្រង់​ច្រើន​នាក់​។ លោកស្រី​ស្នើ​ដល់​អេ​ហ្ស៊ីប​ឲ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​បំផុត​ដល់​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​នោះ​។

ប្រទេស​ជា​ច្រើន​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​អេ​ហ្ស៊ីប ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ព្រមទាំង​សហភាព​អឹ​រ៉ុ​ប​។ សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ​សម្ដែង​ក្ដី​ក្រៀមក្រំ​យ៉ាង​ខ្លាំង​របស់​ព្រះ​អង្គ ហើយ​មានការ​ជឿ​ទុកចិត្ត​ថា គ្រប់​គ្នា​នឹង​ធ្វើ​អ្វី​ៗ​ដើម្បី​យកឈ្នះ​លើ​អំពើ​ហិង្សា​តាម​រយៈ​សាមគ្គីភាព​។

ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩​ថ្នូ​ថា ការ​វាយឆ្មក់​នានា​ក្នុង​តំបន់​GUIZEH​និង​នៅ​ស៊ី​ណៃ​អីុខាងជើង ដែល​មាន​សកម្មភាព​របស់​ពួក​ភេរវកម្ម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម សម្លាប់​ភេរវ​ករ​៤០​នាក់់​ក្នុង​នោះ​៣០​នាក់​នៅ​តំបន់​GUIZEH​និង​១០​នាក់​នៅ​ស៊ី​ណៃ​អីុ​ខាងជើង​។ ពួក​នោះ​បាន​រៀបចំ​ការ​វាយប្រហារ​មួយ​ចំនួន ប្រឆាំង​បណ្ដា​ស្ថាប័នរដ្ឋ រួម​ទាំង​ផ្នែក​ទេសចរណ៍ ប្រឆាំង​ទីតាំង​សាសនា​គ្រឹ​ស្ត​និង​ប្រឆាំង​កងកម្លាំង​សន្តិសុខ​។

ការ​វាយប្រហារ​នោះ​កើត​មាន​ខណៈ​អាជ្ញាធរ​នា​ពេល​ថ្មី​ៗ​នេះ បាន​ពង្រឹង​សន្តិសុខ​នា​ឱកាស​បុណ្យ​ណូអែល​។ យោង​តាម​កងទ័ព​អេ​ហ្ស៊ី​ប​ថា ចាប់តាំងពី​ខែកុម្ភៈ​មក​កងកម្លាំង​សន្តិសុខ​បាន​ធ្វើការ​វាយលុក​មួយ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពិសេស​នៅ​តំបន់​ស៊ី​ណៃ​អីុ​ខាងជើង ដែល​នៅ​ទីនោះ​ពួក​ជី​ហា​ដ​ប្រមាណ​ជា​៥០០​នាក់​បាន​ត្រូវ​ស្លាប់​។ ការ​វាយប្រហារ​ភេរវកម្ម មានការ​កើនឡើង​នៅ​អេ​ហ្ស៊ី​ប ចាប់តាំងពី​កងទ័ព​ទម្លាក់​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម លោក​MOHAMED MORSI​កាលពី​ឆ្នាំ​២០១៣​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ