ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ទស្សនា​ភាពយន្ត គ្រាន់តែ​ទិញ​សាច់ក្រក ស៊ី​.​ភី គឺ​មានឱកាស​ឈ្នះ​សំបុត្រ​កុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៩ នេះ ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ល្បី​មួយ​នៅ​កម្ពុជា បាន​ប្រារព្ធ​កម្ម​ពិធី​នៃ​ភាព​ជោគជ័យ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៩ នេះ ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ល្បី​មួយ​នៅ​កម្ពុជា បាន​ប្រារព្ធ​កម្ម​ពិធី​នៃ​ភាព​ជោគជ័យ​របស់​ខ្លួន និង​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​ឲ្យ​ទទួល​បាន​ឱកាស​ឈ្នះ​សំបុត្រ​កុន​ដោយ​មិន​គិតថ្លៃ រួម​ទាំង​ការ​ភ្លក់​នូវ​ផលិតផល​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី ២៩ ធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមករា​ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​លេង​ហ្គេ​ម​នៅ​ក្នុង​កម្មវិធី អតិថិជន​គ្រាន់តែ​បង្ហាញ​វិ​ក័យ​ប័ត្រ​ដែល​ទទួល​បាន បន្ទាប់​ពី​ទិញ​សាច់ក្រក​ពី​រោង​ភាពយន្ត Major Cineplex ទៅ​កាន់​ក្រុមការងារ​នៅ​ក្នុង​ស្តង់​ស៊ី​.​ភី ។ អ្នក​ឈ្នះ​ពី​គ្រប់​ដំណាក់កាល​នឹង​ទទួល​បាន​សំបុត្រ​កុន​ដោយ​ឥត​គិតថ្លៃ​ជា​ច្រើន​ដូច​ជា កាត Movie Gold Cards សំបុត្រ VIP សំបុត្រ​កុន 4DX សំបុត្រ​កុន 3D និង 2D​។

លោក Thanachit Sriboonlue អគ្គនាយករង​ផ្នែក​ពាណិជ្ជកម្ម​ចំណីអាហារ​មាន​ប្រសាសន៍​ថា «​ពួក​យើង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​ចូល​ចិត្ត​ទស្សនា​កុន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​ផលិតផល​សាច់ក្រក ស៊ី​.​ភី របស់​ពួក​យើង​។ ពួក​យើង​ទទួល​បាន​មតិ​វិជ្ជមាន​ពី​អតិថិជន​យ៉ាងច្រើន ក៏​ដូច​ជា​ការ​គាំទ្រ​យ៉ាង​ខ្លាំង​លើ​គុណភាព និង​រសជាតិ​របស់​ផលិតផល​ពួក​យើង​» ។

លោក​បន្ត​ថា សម្រាប់​ឆ្នាំ​ថ្មី​នេះ ពួក​យើង​ចង់​ចូលរួម​អបអរ​ភាព​ជោគជ័យ​របស់​យើង​ជាមួយ​អតិថិជន​ដែល​ចូល​ចិត្ត​ទស្សនា​កុន​ដោយ​ផ្តល់​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ទស្សនា​ជាមួយនឹង​ការ​ពិសារ​សាច់ក្រក ស៊ី​.​ភី នៅ​ពេល​កំពុង​ទស្សនា ។

លោក អ៊ុ​ន រ៉ា​វីត ដែល​បាន​ចូលរួម​លេង​ហ្គេ​ម​កម្សាន្ត និង​ឈ្នះ​រង្វាន់​សំបុត្រ​កុន 4DX បាន​និយាយ​ថា វា​ពិតជា​ពិសេស​មែន លោក​ចូល​ចិត្ត​មើល​កុន និង​ញុំ​ា​សាច់ក្រក​របស់​ក្រុមហ៊ុន ស៊ី​.​ភី ណាស់ ។ ថ្ងៃនេះ លោក​គ្រាន់តែ​មក​ចូលរួម​លេង​ហ្គេ​ម​កម្សាន្ត ហើយ​ក៏​ឈ្នះ​សំបុត្រ​កុន​តែ​ម្តង ! វា​ពិតជា​ពិសេស​មែន ។

ដោយឡែក​កញ្ញា គុណ ចន្ទ​សុភា​តា ដែល​កំពុង​កាន់​សាច់ក្រក​របស់​ក្រុមហ៊ុន ស៊ី​.​ភី ញុំ​ា​នៅ​ក្នុង​ដៃ​បាន​និយាយ​ថា ជា​ធម្មតា នាង​តែងតែ​ទិញ​សាច់ក្រក​របស់​ក្រុមហ៊ុន ស៊ី​.​ភី មុន​ពេល​ចូល​មើល​កុន ហើយ​ឥឡូវ​ពួក​យើង​ទទួល​បាន​សំបុត្រ​កុន​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​កម្មវិធី​លេង​កម្សាន្ត​នេះ ។ ហ្គេ​ម​នេះ គឺ​ស្រួល​លេង ហើយ​សប្បាយ​ទៀត ហើយ​ក៏​ងាយ​ឈ្នះ​សំបុត្រ​កុន​ដែរ ។

កម្មវិធី​កម្សាន្ត​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៤​ស​ប្តា​ហ៍ ។ អ្នក​ទាំងអស់​គ្នា​អាច​រក​ស្តង់​របស់​ក្រុមហ៊ុន ស៊ី​.​ភី បាន​នៅ​ខាង​មុខ​រោង​ភាពយន្ត Major Cineplex ផ្សារ​ទំនើប AEON II នៅ​ថ្ងៃ​ទី​២៩-៣០ ខែធ្នូ ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៥-៦ ខែមករា ឆ្នាំ​២០១៩ ផ្សារ​ទំនើប AEON I នៅ​ថ្ងៃ​ទី​១៩-២០ ខែមករា ឆ្នាំ​២០១៩ និង​ផ្សារ​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ នៅ​ថ្ងៃ​ទី​២៦-២៧ ខែមករា ឆ្នាំ​២០១៩ ។

គួរ​បញ្ជាក់​ថា សម្ព័ន្ធ​ក្រុមហ៊ុន ចា​រើ​ន​ភោគ​ផា​ន់​អាហារ​ចំកាត់ (CPF) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ ដែល​ឈានមុខ​គេ​ផ្នែក​កសិឧស្សាហកម្ម និង​ចំណីអាហារ​ដែល​ដំណើរការ​អាជីវកម្ម​ជា​លក្ខណៈ​បែប​បណ្តាញ​បែក​ចែក​សាខា និង​បាន​ដំណើរការ​អាជីវកម្ម​នៅ​១៦​ប្រទេស​ជុំវិញ​ពិភពលោក ដែល​មានការ​នាំ​ចេញពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ជាង​៣០​ប្រទេស សម្រាប់​ផ្ត​ត់​ផ្គង់​ដល់​អ្នក​បរិភោគ​ជាង​៤​ពាន់​លាន​អ្នក​ជុំវិញ​ពិភពលោក ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ