ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​អាយុ​92​ឆ្នាំ​មាន​សំណាង​បាន​រៀប​ការ​ជាមួយ​កូន​ក្រមុំ​អាយុ​22​ឆ្នាំ​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ លោក​តា​ មូ​សាលី​ ម៉ូហា​ម៉េដ​ អាល់​មូចា​ម៉ាយអីុ​ ជា​កសិករ​ អាយុ​៩២​ឆ្នាំ​ បាន​រៀប​ការ​ជាមួយ​កូន​ក្រមុំ​អាយុ​២២​ឆ្នាំ​ នាង​មូណា​ មុក​លីហ្វ​ អាល់​ជូ​បូរី​ កាល​ពី​ថ្ងៃ​ទី​៤ កក្កដា​ ២០១៣​ ។ នេះ​ជា​អាពាហ៍​ពិពាហ៍​លើក​ទី​២​របស់​លោក​តា​មូសាលី​ ក្រោយ​ពី​ប្រពន្ធ​អាយុ​៥៨​ឆ្នាំ​របស់​គាត់​បាន​ស្លា.ប់​កាល​ពី​៣​ឆ្នាំ​មុន​ និង​មាន​កូន​ចំនួន​១៦​នាក់​ រស់​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ទីក្រុង

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ លោក​តា​ មូ​សាលី​ ម៉ូហា​ម៉េដ​ អាល់​មូចា​ម៉ាយអីុ​ ជា​កសិករ​ អាយុ​៩២​ឆ្នាំ​ បាន​រៀប​ការ​ជាមួយ​កូន​ក្រមុំ​អាយុ​២២​ឆ្នាំ​ នាង​មូណា​ មុក​លីហ្វ​ អាល់​ជូ​បូរី​ កាល​ពី​ថ្ងៃ​ទី​៤ កក្កដា​ ២០១៣​ ។ នេះ​ជា​អាពាហ៍​ពិពាហ៍​លើក​ទី​២​របស់​លោក​តា​មូសាលី​ ក្រោយ​ពី​ប្រពន្ធ​អាយុ​៥៨​ឆ្នាំ​របស់​គាត់​បាន​ស្លាប់​កាល​ពី​៣​ឆ្នាំ​មុន​ និង​មាន​កូន​ចំនួន​១៦​នាក់​ រស់​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ទីក្រុង​សាម៉ារ៉ា​ ភាគ​ខាង​ជើង​ក្រុង​បាដាដ​ ប្រទេស​អុីរ៉ាក់​ ។​

លោក​តា​មូចា​សាលី​ បាន​ថ្លែង​ថា​ គាត់​មាន​សេចក្តី​សុខ​បំផុត​ ដែល​បាន​រៀប​ការ​ស្រប​គ្នា​នឹង​ចៅ​ប្រុស​ចំនួន​២នាក់​ទៀត​ ធ្វើ​ឱ្យ​រូប​គាត់​ប្រៀប​ដូច​ជា​កំលោះ​អាយុ​២០​ឆ្នាំ​ ។ លោក​តា​រូប​នោះ​បាន​រៀប​ការ​ស្រប​ពេល​ជាមួយ​ចៅ​ប្រុស​ចំនួន​២នាក់​ទៀត​ អាយុ​១៦​ឆ្នាំ​ និង​១៧​ឆ្នាំ​ ។ ពិធី​រៀប​ការ​នោះ​បាន​ចំណាយ​ពេល​៤​ម៉ោង​ ដោយ​មាន​ការ​ប្រគំ​តន្ត្រី​ និង​រាំ​កម្សាន្ត​ រួម​ទាំង​បាញ់​កាំភ្លើង​ប្រារព្ធ​ពិធី​ឆ្លង​ ដោយ​មាន​អ្នក​ស្រុក​ និង​មេដឹក​នាំ​សាសនា​ចូល​រួម​ផង​ដែរ​ ៕​