ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​ចម្លែក​កម្រ​កើត​ឡើង​នៅ​លើ​ពិភព​លោក​

10 ឆ្នាំ មុន

១-រូប​ជីវ​ចល​ប្លាស្ទិក​ឈរ​លើ​ទូក​ក្បែរ​ទួអេហ្វ​ហ្វែល​
រូប​ប្លាស្ទិក​គំនូរ​ជីវ​ចល​ «ស្មើហ្វ» (Smurf) ត្រូវ​គេ​ដាក់​តំរៀប​នៅ​លើ​ទូក​ក្នុង​ទន្លេ​ក្បែរ​អគារ​ទួអេហ្វ​ហ្វែល​ រដ្ឋ​ធានី​ប៉ារីស​ ប្រទេស​បារាំង​ ។

១-រូប​ជីវ​ចល​ប្លាស្ទិក​ឈរ​លើ​ទូក​ក្បែរ​ទួអេហ្វ​ហ្វែល​
រូប​ប្លាស្ទិក​គំនូរ​ជីវ​ចល​ «ស្មើហ្វ» (Smurf) ត្រូវ​គេ​ដាក់​តំរៀប​នៅ​លើ​ទូក​ក្នុង​ទន្លេ​ក្បែរ​អគារ​ទួអេហ្វ​ហ្វែល​ រដ្ឋ​ធានី​ប៉ារីស​ ប្រទេស​បារាំង​ ។

២-រត់​ប្រណាំង​ដោយ​ប្រើ​ដៃ​ជំនួស​ជើង​
អ៊ុយ​ក្រែន​បាន​កត់​សម្គាល់​ទៅ​លើ​លោក​ យូ​រី​ ដូរ៉ា​ អាយុ​៤៤​ឆ្នាំ​ ដែល​ប្រើ​ដៃ​រត់​ប្រណាំង​ជំនួស​ជើង​ចូល​ទៅ​ដល់​គោល​ដៅ​ ក្នុង​រយៈ​ចម្ងាយ​៦០​ម៉ែត្រ​ និង​ចាត់​ទុក​ថា​ជា​ការ​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​របស់​ប្រទេស​ ដោយ​ចំណាយ​ថិរ​វេលា​៥៤,៥៧​វិនាទី​ ។​ ​ ​

៣-សកម្ម​ជន​អេស៉្បាញ​តែង​ឈុត​ជា​អ្នក​នយោ​បាយ​
ក្រុម​សកម្ម​ជន​ក្នុង​ប្រទេស​អេស៉្បាញ​ ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​អ្នក​នយោ​បាយ​ សម្តែង​ល្ខោន​យក​តម្រាប់​តាម​អ្នក​នយោ​បាយ​បច្ចុប្បន្ន​ នៅ​បរិវេណ​ខាង​មុខ​ធនា​គារ​បាង​កៀ​ ក្នុង​ទីក្រុង​ម៉ាឌ្រីត​ ប្រទេស​អេស៉្បាញ​ ។​

៤-គំនូរ​ជីវ​ចល​ប្រគំ​តន្ត្រី​
គំនូរ​ជីវ​ចល​សម្តែង​ការ​ប្រគំ​តន្ត្រី​ ក្នុង​អំឡុង​ពេល​ប្រគំ​តន្ត្រី​ទេស​ចរណ៍​ «ដ៏​អស្ចារ្យ​ ឌីស្នី» ក្នុង​ទីក្រុង​បាង​ហ្គា​ល័រ​ ប្រទេស​ឥណ្ឌា​ ។​

៥-ប្រគំ​តន្ត្រី​លើ​យន្ត​ហោះ​​
សមាជិក​ក្រុម​តន្ត្រី​ «ហ្វ៊ីឡា​ដេល​ហ្វ៊ីយ៉ា​ អ៊័រ​កេស្តា» ប្រគំ​តន្ត្រី​នៅ​លើ​យន្ត​ហោះ​ ក្រោយ​ពី​ជើង​ហោះ​ហើរ​មាន​សភាព​យឺត​យ៉ាវ​ រង់​ចាំ​រយៈ​ពេល​៧​ម៉ោង​ ព្រោះ​តែ​មាន​ព្យុះ​បោក​បក់​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ក្រុង​ប៉េ​កាំង​ ប្រទេស​ចិន​ ។​

៦-រូប​សំណាក​សិល្ប​ករ​ជន​ជាតិ​ចិន​​
រូប​សំណាក​សិល្ប​ករ​ជន​ជាតិ​ចិន​ បាន​តាំង​បង្ហាញ​នៅ​លើ​ទីលាន​ខាង​ក្រៅ​សារមន្ទីរ​សិល្បៈ​ក្នុង​ទីក្រុង​ប៉េកាំង​ ។

៧-ក្រុម​សៀក​កាយ​សម្ព័ន្ធ​ដ៏​ចម្លែក​​
ក្រុម​សិល្ប​ករ​បាន​បង្ហាញ​សៀក​កាយ​សម្ព័ន្ធ​ដ៏​ចម្លែក​នៅ​ក្បែរ​របង​នៃ​ហាង​ទំនិញ​មួយ​ ក្នុង​ទីក្រុង​រ៉ូម​ ប្រទេស​អុីតាលី​ ។​

៨-ផ្លុំ​ប្រេង​ចេញ​ពី​មាត់​មាន​ភ្លើង​ឆេះ​​
តារា​សម្តែង​ជន​ជាតិ​ប៉ាគីស្ថាន​ បាន​ផ្លុំ​ប្រេង​ចេញ​ពី​មាត់​ រួម​ទាំង​មាន​ភ្លើង​ នៅ​ក្នុង​ពិធី​ម៉ា​ហ្គាល​ឡា​២០១៣​ ក្នុង​ទីក្រុង​អ៊ិស្លាមា​បាដ​ ។​

៩-សិស្ស​លេង​ភក់​កម្សាន្ត​​
កូន​សិស្ស​នាំ​គ្នា​កម្សាន្ត​សប្បាយ​ជាមួយ​ការ​លេង​ភក់​ នៅ​អាមេរិក​ក្លឹប​ ក្នុង​ទីក្រុង​ហាណូយ​ ក្នុង​ទិវា​ភក់​ ដែល​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​វៀត​ណាម​ ។​

១០-សង្គ្រាម​ប៉េង​ប៉ោះ​ប្រទេស​កូឡុំ​ប៊ី​​
ភ្ញៀវ​ទេស​ចរ​ម្នាក់​ប្រឡូក​ជាមួយ​ប៉េង​ប៉ោះ​យ៉ាង​សប្បាយ​រីក​រាយ​ នៅ​ក្នុង​ពិធី​សង្គ្រាម​ប៉េង​ប៉ោះ​ នៅ​ខេត្ត​ស៊ូតាម៉ា​សាន​ ក្នុង​ទីក្រុង​បូយ៉ាកា​ ប្រទេស​កូឡុំ​ប៊ី​ ៕​