ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពង្រីក​ខ្សែ​រថភ្លើង​កំពុង​ជំរុញ​ដល់ទី​ផ្សារ​អចលនទ្រព្យ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​ពង្រីក​ខ្សែ​រថភ្លើង​បន្ត​ជំរុញ​ដល់ទី​ផ្សារ​អចលនទ្រព្យ​របស់​ទីក្រុង​បាងកក និង​ផ្លាស់​ប្តូរ​ការ​ធ្វើការ រស់នៅ និង​ការ​កម្សាន្ត​របស់​ប្រជាជន​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ទីក្រុង​បាងកក​មាន​ខ្សែ​រថភ្លើង​ប្រមាណ​១៣៧,៥​គីឡូ​ម៉ែ​ត និង​៩៨​ស្ថានីយ​។…

ទីក្រុង​បាងកក ៖ ការ​ពង្រីក​ខ្សែ​រថភ្លើង​បន្ត​ជំរុញ​ដល់ទី​ផ្សារ​អចលនទ្រព្យ​របស់​ទីក្រុង​បាងកក និង​ផ្លាស់​ប្តូរ​ការ​ធ្វើការ រស់នៅ និង​ការ​កម្សាន្ត​របស់​ប្រជាជន​ផង​ដែរ ។

បច្ចុប្បន្ន​នេះ ទីក្រុង​បាងកក​មាន​ខ្សែ​រថភ្លើង​ប្រមាណ​១៣៧,៥​គីឡូ​ម៉ែ​ត និង​៩៨​ស្ថានីយ​។ ខ្សែ​រថភ្លើង​នៅ​តែ​ជា​កត្តា​មួយ​សំខាន់​ជាងគេ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​បាងកក​តាំងពី​ការ​ចាប់​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​១៩៩៩ មក ។ វា​បាន​ផ្លាស់​ប្តូរ​វិស័យ​ទាំងអស់​នៃ​ទីផ្សារ​អចលនទ្រព្យ​ដែល​រួម​មាន​ទីផ្សារ​ផ្ទះ ហាង ការិយាល័យ និង​សណ្ឋាគារ​ជាដើម ។

មេរៀន​ដែល​ប្រជាជន​ថៃ​បានដឹង គឺ​ការ​រស់នៅ​ជិត​ខ្សែ​រថភ្លើង​ពេក គឺ​មិនល្អ​គ្រប់គ្រាន់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​នៅ​ជិត​ស្ថានីយ ។ មេរៀន​សំខាន់​មួយទៀត​គឺ​មិនមែន​គ្រប់​ខ្សែ​រថភ្លើង និង​ស្ថានីយ​មាន​ប្រជាប្រិយភាព​ដូច​គ្នា​នោះ​ទេ ។ ទីតាំង​ដែល​មាន​តម្រូវការ និង​តម្លៃ​ជួល​ខ្ពស់ គឺ​ខ្សែ​រថភ្លើង និង​ស្ថានីយ ដែល​មាន​មនុស្ស​ប្រើប្រាស់​ច្រើន​ជាងគេ ។

នៅ​ឆ្នាំ​២០១៩​ខាង​មុខ ប្រទេស​ថៃ​នឹង​មិន​មាន​ខ្សែ​រថភ្លើង​ថ្មី​ចាប់​ដំណើរការ​ទេ ប៉ុន្តែ​ម្ចាស់​អចលនទ្រព្យ និង​វិនិយោគិន នឹង​រង់ចាំ​ដល់​ឆ្នាំ​២០២០ ពេល​ដែល​មានការ​ពង្រីក​ខ្សែ​រថភ្លើង​ជា​ច្រើន ។ យោង​តាម​គម្រោង​បច្ចុប្បន្ន​នេះ ទីក្រុង​បាងកក​នឹង​មាន​ខ្សែ​រថភ្លើង​ចម្ងាយ​សរុប​ប្រមាណ​៤៦៦​គីឡូម៉ែត្រ និង​២៨៦​ស្ថានីយ​នៅ​ឆ្នាំ​២០៣០ ។

ក្រុមហ៊ុន CBRE ព្យាករណ៍​ថា អ្នកដំណើរ​សម្រាប់​ខ្សែ​រថភ្លើង​នីមួយ​ៗ​នឹង​មាន​ភាព​ខុស​គ្នា​ខ្លាំង ខណៈ​ដែល​ខ្សែ​រថភ្លើង​និង​ស្ថានីយ​ដែល​មាន​អ្នកដំណើរ​ច្រើន​ជាងគេ នឹង​មាន​ការិយាល័យ ផ្ទះ ហាង និង​សណ្ឋាគារ​ដែល​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ