ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសាងសង់ផ្ទះ​ល្វែង​សម្រាប់​លក់​មានការកើនឡើង​៣០%នៅឆមាស​ទី១ឆ្នាំ២០១៣

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ សំណង់​ផ្ទះ​ល្វែង​​គឺជា​​ចំណាប់អារម្មណ៍​មួយសម្រាប់​ប្រជាពលរដ្ឋកម្ពុជា ដែល​មានជីវភាព​ធូរធា​ និងជីវ​ភាព​មធ្យម ព្រោះថា ផ្ទះល្វែង​អាច​ទិញ​​ ហើយ​បង់រំលស់​ក្នុង​រយៈ​ពេល​វែង ដែលវា​ជាការ​ងាយ​ស្រួល​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​​​​ដែល​​​មាន​ចំណូល​មធ្យម​ប្រចាំខែ ។ សព្វថ្ងៃនេះផងដែរ សំណង់​ផ្ទះល្វែង​​ដែល​មាន​ការ​ពេញនិយម​ ស្ថិត​នៅតាម​ជាយក្រុង​ដែល

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ សំណង់​ផ្ទះ​ល្វែង​​គឺជា​​ចំណាប់អារម្មណ៍​មួយសម្រាប់​ប្រជាពលរដ្ឋកម្ពុជា ដែល​មានជីវភាព​ធូរធា​ និងជីវ​ភាព​មធ្យម ព្រោះថា ផ្ទះល្វែង​អាច​ទិញ​​ ហើយ​បង់រំលស់​ក្នុង​រយៈ​ពេល​វែង ដែលវា​ជាការ​ងាយ​ស្រួល​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​​​​ដែល​​​មាន​ចំណូល​មធ្យម​ប្រចាំខែ ។ សព្វថ្ងៃនេះផងដែរ សំណង់​ផ្ទះល្វែង​​ដែល​មាន​ការ​ពេញនិយម​ ស្ថិត​នៅតាម​ជាយក្រុង​ដែល​ជា​​តំបន់ កំពុងមានកា​អភិវឌ្ឍន៍​ និងតាម​ផ្លូវ​ជាតិសំខាន់ៗ​មួយចំនួនទៀត ។

លោកយឹម ជីវ័ន្ត ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Dragon Real Estate បាន​មាន​ប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៣នេះ ការ​សា​ង​សង់​សំណង់​​ផ្ទះ​​ល្វែង​​សម្រាប់​លក់​មានការកើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។ នៅ​ឆមាស​ទី១​ក្នុង​ឆ្នាំ២០១៣នេះ បើប្រៀប​ទៅ​នឹង​រយៈ​ពេល​​ដូចគ្នា​កាលពីឆ្នាំ​២០១២ឃើញថា កំណើននៃ​ការ​សាងសង់​មានការកើនឡើង​ប្រហែល​៣០% ។ បើកាលណាការសាង​សង់​​មាន​កំណើន​​ដូចនេះហើយ​ការលក់​វិញ ក៏ត្រូវ​តែមានកំណើនឡើង​ដូចគ្នា ព្រោះថា​ការទិញផ្ទះល្វែង​នាពេលបច្ចុប្បន្ននេះ មាន​ភាព​​ងាយ​ស្រួល​ដោយប្រជាពលរដ្ឋ​ដែល​មិនមានលទ្ធភាព​បង់ផ្តាច់​ពួកគាត់​អាចបង់រំលស់​បាន ៕