ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! បុរស​វ័យ​ចំណាស់​ម្នាក់​ប្រទះ​ឃើញ​នៅ​ចំណុច​ព្រែក​ក្តួច

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​នៅ​ក្នុង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ព្រែក​ក្តូ​ច ស្ថិត​ក្នុងភូមិ​តា​ចាត…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​នៅ​ក្នុង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ព្រែក​ក្តូ​ច ស្ថិត​ក្នុងភូមិ​តា​ចាត ឃុំ​ទួល​គគីរ ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​របស់​សព​ជន​រង​គ្រោះ​ខាងលើ​ថា ជន​រង​គ្រោះ​មានឈ្មោះ ញឹ​ម ផ​ន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ លើសឈាម និង​គាំងបេះដូង​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ពិនិត្យ​សព​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ