ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ខុន​ដូ​លើ​ទីផ្សារ​​នឹង​ធ្លាក់​ចុះ​នា​ឆ្នាំ​ក្រោយ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ Nexus Property Marketing Co. បាន​ឲ្យ​ដឹង​ថា ចំនួន​ខុន​ដូ​លើ​ទីផ្សារ​ក្នុង តំបន់…

ទីក្រុង​បាងកក ៖ ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ Nexus Property Marketing Co. បាន​ឲ្យ​ដឹង​ថា ចំនួន​ខុន​ដូ​លើ​ទីផ្សារ​ក្នុង តំបន់ Greater Bangkok នៅ​ឆ្នាំ​ក្រោយ​នឹង​ធ្លាក់​ចុះ​ប្រមាណ​១៣% មក​ស្មើ​៥,៣​ម៉ឺន​យូ​នី​ត ដែល​ជា​កម្រិត​ទាប​ជាង​កាលពី​៥​ឆ្នាំ​មុន ។

អ្នកស្រី Nalinrat Chareonsuphong នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ បាន​និយាយ​ថា តម្រូវការ​ខុន​ដូ​ក្នុង​ឆ្នាំ​២០១៩​មាន​ចន្លោះ​ប្រមាណ​ពី​៥​ម៉ឺន​ទៅ​៥,៥​ម៉ឺន​យូ​នី​ត ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ៖« ក្រុមហ៊ុន​អចលនទ្រព្យ​គួរ​ផ្តោត​សំខាន់​លើ​ខុន​ដូ​ក្នុង​ទីក្រុង និង​ទីផ្សារ​តម្លៃ​មធ្យម ព្រោះ​ផ្នែក​ទាំង​ពីរ​នេះ​មាន​តម្រូវការ​ពិតប្រាកដ និង​មាន​អតិថិជន​ច្រើន ។ ផ្នែក​ទាំងនេះ​មាន​លំនឹង​ភាព និង​និរន្តរភាព​ជាង​ទីផ្សារ​អតិថិជន​បរទេស ឬ​ទីផ្សារ​វិនិយោគ »​។

ក្រុមហ៊ុន Nexus បាន​ឲ្យ​ដឹង​ដែរ​ថា ខុន​ដូ​ដែល​មាន​តម្លៃ​ទាប​ជាង​២.៣០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ឬ​ទាប​ជាង​៧,៧​ម៉ឺន​ក្នុង​១​យូ​នី​ត មាន​តម្រូវការ​ពិតប្រាកដ ។

អ្នកស្រី​ផ្តល់​យោបល់​ដល់​ក្រុម​អចលនទ្រព្យ​ឲ្យ​បង្កើត​ផលិតផល​សម្រាប់​តម្រូវការ​ច្បាស់លាស់​ដូច​ជា ខុន​ដូ​សម្រាប់​អ្នក​ដែល​ចូល​ចិត្តការ​ធ្វើ​លំ​ហាត់ប្រាណ ឬ​អ្នក​ស្រឡាញ់​ការ​ចិញ្ចឹមសត្វ​ជាដើម ។

យោង​តាម​ការ​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ចំនួន​ខុន​ដូ​ថ្មី​ៗ​ដែល​បាន​ចេញ​លក់​ក្នុងឆ្នាំនេះ​សរុប​ស្មើ​៦០.៩០០​យូ​នី​ត ឬ​១៣៨​គម្រោង ដែល​ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​សរុប​ក្នុង​ទីផ្សារ​ស្មើ​៦១០.៩០០​យូ​នី​ត ។

ក្នុង​ចំណោម​ខុន​ដូ​ថ្មី​ៗ​មាន​៤១% ជា​ខុន​ដូ​តម្លៃ​ខ្ពស់​ដែល​មាន​តម្លៃ​ចន្លោះ​ពី​៣.៤០០​ដុល្លារ​ទៅ​៥.៨០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ឬ​ពី​១២​ម៉ឺន​ដុល្លារ​ទៅ​២៥​ម៉ឺន​ដុល្លារ​ក្នុង​១​យូ​នី​ត បន្ទាប់​ពី​នោះ​មាន​២៧%​ជា​ខុន​ដូ​តម្លៃ​មធ្យម និង ២១%​ជា​ខុន​ដូ​ក្នុង​ទីក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ