ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ឱ្យ​ប្រផ្នូល​! ២​ទៅ​៣​ថ្ងៃមុន​នាង​ឆាត​ប្រាប់​មិត្តភក្តិ​ មិននឹកស្មាន​ថា​…

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តរតនគិរី ៖ យុវតី​ជា​សិស្សសាលា​ថ្នាក់​ទី​១១​ទើបនឹង​ទិញ​ម៉ូតូ​ជិះ​បាន​១​ថ្ងៃ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក បណ្តាល​ឱ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុ​ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​សួនច្បារ​ទល់មុខ​សាលាខេត្ត ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង…

ខេត្តរតនគិរី ៖ យុវតី​ជា​សិស្សសាលា​ថ្នាក់​ទី​១១​ទើបនឹង​ទិញ​ម៉ូតូ​ជិះ​បាន​១​ថ្ងៃ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក បណ្តាល​ឱ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុ​ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​សួនច្បារ​ទល់មុខ​សាលាខេត្ត ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ សា៑ន សេង​លាវ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១​នៃ​សាលា​ឯកជន​អាស៊ាន​ប្រ៊ី​ត​ក្រុង​បាន​លុង រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ជា​បើកបរ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ រតនគិរី ១B-៤៥៣០ ។

ចំណែក​ភាគី​ខាង​រថយន្ត​ម៉ា​កតា​កូ​ម៉ា ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២N-២៥៧៩ បើកបរ​ដោយ​ឈ្មោះ ឈុំ សុ​ផា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ផ្នែក​ខាង​ភ្លើង រស់នៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ រីឯ​អ្នក​រួម​ដំណើ​ម្នាក់​ឈ្មោះ ជាង វ​ណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ម្ចាស់​រថយន្ត និង​ជា​ម្ចាស់​កា​រ៉ា​ស់​ជួសជុល​រថយន្ត​) រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​បើក​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​នៅ​ក្បែរ​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ឡើង​លើ​ខឿន​សួនច្បារ​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

​បើ​តាម​ការ​រៀបរាប់​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ម៉ូតូ​ដែល​យុវតី​រង​គ្រោះ​ជិះ គឺ​បងប្រុស​របស់​នាង​បានអោយ​លុយ​ទិញ​កាលពី​ពេល​ព្រឹក លុះ​ពេល​ល្ងាច​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​តែ​ម្តង ។

ដោយឡែក​ប្រភព​ពី​មិត្តភក្តិ​ជា​ច្រើន​នាក់​ដែល​រៀន​ជាមួយ​យុវតី​រង​គ្រោះ​បាន​និយាយ​ដូច​គ្នា​ថា មុន​នឹង​យុវតី​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ស្លាប់​បែប​នេះ គឺ​កាលពី​២​ទៅ​៣​ថ្ងៃមុន យុវតី​រង​គ្រោះ​បាន​ឆាត​ទៅ​មិត្តភក្តិ​ថា «​នាង​ចង់​តែ​ស្លាប់​» តែ​ការ​ចង់​ស្លាប់​របស់​យុវតី​រង​គ្រោះ​មិន​បាន​បញ្ជាក់​ប្រាប់​មិត្តភក្តិ​ថា​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ។ ទោះបីជា​បែប​ណា មិត្តភក្តិ​របស់​យុវតី​រង​គ្រោះ​មានការ​សោកស្តាយ មិន​នឹក​ស្មានថា ការ​និយាយ​លេង​ក្លាយទៅជា​រឿង​ពិត​គួរ​ឱ្យ​រន្ធត់​បែប​នេះ​សោះ​។

មន្ត្រី​ចរាចរណ៍​ខេត្ត​បាន​ញ្ជា​ក់​នៅ​ថ្ងៃ​៣០ ខែធ្នូ ឆ្នាំ​២០១៨ ថា ម្ចាស់​រថយន្ត​បាន​ព្រមព្រៀង​គ្នា​សង​ទៅ​ក្រុម​គ្រួសារ​របស់​យុវតី​រង​គ្រោះ​ចំនួន​៧០០០​ដុល្លារ និង​ផាកពិន័យ​ផ្នែក​ខាង​ច្បាប់​ចរាចរណ៍​ជើង​គោក​ចំនួន​៤​លាន​រៀល​ផង​ដែរ ។

បច្ចុប្បន្ន​អ្នកបើកប​រថយន្ត​មិន​អាច​ដោះ​លែង​បាន​ទេ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ