ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា «​ឡើងឋានសួគ៌រយៈពេល​ត្រឹមតែ​៣​នាទី​ប៉ុណ្ណោះ​» ប្រុស​ថា «​មិន​ធ្លាប់​ស្គាល់ គឺជា​រឿង​ចៃដន្យ​បំផុត​»

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​១៤​ឆ្នាំ​កាលពី​មួ​យស​ប្ដា​ហ៍​មុន​នៅ​ក្នុង​ខ្ទម​ចាំចំការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាន​ណ​ន់​។ មន្ត្រី​នគរបាល​ស្រុក​បាណ​ន់​ឲ្យ​ដឹង​ថា យុវជន​នេះ​ឈ្មោះ ឆ​យ…

ខេត្តបាត់ដំបង​៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​១៤​ឆ្នាំ​កាលពី​មួ​យស​ប្ដា​ហ៍​មុន​នៅ​ក្នុង​ខ្ទម​ចាំចំការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាន​ណ​ន់​។

មន្ត្រី​នគរបាល​ស្រុក​បាណ​ន់​ឲ្យ​ដឹង​ថា យុវជន​នេះ​ឈ្មោះ ឆ​យ រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ នៅ​ស្រុក​បាណ​ន់​។ បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២២ ធ្នូ នៅ​ក្នុង​ខ្ទម​ចាំចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​- ឃុំ​កើតហេតុ​ខាង​លើ ប៉ុន្តែ​ជីដូន​របស់​ក្មេង​ស្រី​រង​គ្រោះ​នេះ​អាយុ​៦១​ឆ្នាំ បាន​ទៅ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នៅ​ថ្ងៃ​ទី​២៥ ធ្នូ បន្ទាប់​ពី​បាត់​ចៅស្រី​មួយ​យប់ និង​បាន​បែកធ្លាយ​អំពី​រឿងអាស្រូវ​ផ្លូវភេទ​នៅ​យប់​ថ្ងៃ​ទី​២២ ធ្នូ​នោះ​។

តាម​ការ​ស្រង់​សំដី​ជីដូន​របស់​ក្មេង​ស្រី​និយាយ​ថា ចៅស្រី​របស់​គាត់​នេះ​បាន​ចេញពីផ្ទះ​បាត់​មួយ​យប់​មិនឃើញ​ត្រឡប់​មក​វិញ​ទេ លុះ​ឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ក៏​សួរ​ដេញដោល​ពី​រឿង​ដើរ​ដាច់​យប់​នេះ ទើប​បែកធ្លាយ​អំពី​រឿងអាស្រូវ​ផ្លូវភេទ​នេះ ហើយ​គាត់​ក៏​សម្រេច​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​។

បើ​តាម​ចម្លើយ​សង្ខេប​ជនសង្ស័យ​បាន​សារភាព​បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ថា ខ្លួន​និង​ក្មេង​ស្រី​នោះ​ពិតជា​បាន​រួមមេត្រី​ជាមួយ​គ្នា​នៅ​ក្នុង​ខ្ទម​ចាំចំការ​របស់​អ្នកស្រុក កាលពី​យប់​ថ្ងៃ​ទី​២២​ធ្នូ​នោះ​មែន​។ ហើយ​ខ្លួន និង​នាង​មិន​ធ្លាប់​ស្គាល់គ្នា​ទេ តែ​ពេល​នោះ​គឺជា​រឿង​ចៃដន្យ​បំផុត​។ នៅ​យប់​នោះ​ខ្លួន​បាន​ជិះ​ម៉ូតូ​រួម​គ្នា​៤​នាក់ (ប្រុស​២ ស្រី​២) រាប់​ទាំង​នាង​ផង ដើម្បី​ទៅ​រាំ​ធុងបាស់​។ ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​ខ្ទម​ចំការ​នោះ ស្រាប់តែ​មិត្ត​ខ្លួន​ប្រាប់​ថា ម៉ូតូ​អស់​សាំង ហើយ​ទុក​ឲ្យ​ខ្លួន និង​នាង (​ក្មេង​ស្រី​រង​គ្រោះ​) ចាំ​នៅ​ខ្ទម​ចំការ​នោះ​សិន រីឯ​មិត្តភក្ដិ​ខ្លួន​នឹង​នារី​ម្នាក់​ទៀត ជិះ​ម៉ូតូ​ទៅ​កន្លែង​រាំ​ធុងបាស់​បាត់​ទៅ​។

ជនសង្ស័យ​រូប​នេះ​បាន​និយាយ​ទៀត​ថា ពេល​នៅ​ជាមួយ​គ្នា​តែ​២​នាក់​បែប​នេះ​ខ្លួន​និង​នាង ក៏​ចាប់ផ្ដើមរ​បូល​សួត​រហូត​ឈាន​ដល់​ការ​រួមមេត្រី​បាន​សម្រេច​តែ​ម្ដង តែ​ជា​ការ​ព្រមព្រៀង​។ លុះ​បន្តិច​ក្រោយមក​ទើប​មិត្ត​ខ្លួន​ជិះ​ម៉ូតូ​មក​រក​ខ្លួន​វិញ ហើយ​នាំ​គ្នា​ដេក​នៅ​ក្នុង​ខ្ទម​ចំការ​នោះ​ទាំងអស់​គ្នា ដោយ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​នា​យប់​នោះ​។

ដោយឡែក​ចំពោះ​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​វិញ ហាក់​មិន​បាន​បដិសេធ​ចំពោះ​ការ​ព្រមព្រៀង​គ្នា​ឡើង​ឋានសួគ៌​នេះ​ទេ​។ នៅ​ក្នុង​កំណត់ហេតុ​ផ្ដល់​ចម្លើយ​នាង​ថែម​ទាំង​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នាង​បាន​ស្រាតខោ​ដោយ​ខ្លួនឯង​ដើម្បី​រួម​ភេទ ពេល​ដែល​យុវជន​នេះ​ព្យាយាម​ស្រាតខោ​ឲ្យ​នាង​មិន​ចេញ​។ នាង​និង​គូស្នេហ៍​នេះ បាន​អោបរឹត​គ្នា​យ៉ាង​រោលរាល​នៅ​លើរាន​ក្នុង​ខ្ទម​ចំការ​មុន​ពេល​ឈាន​ដល់​វគ្គ​ឡើងឋានសួគ៌ ដែល​មាន​រយៈពេល​ត្រឹមតែ​៣​នាទី​ប៉ុណ្ណោះ​។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ស្ដាប់​ចម្លើយ​របស់​គួ​ស្នេហ៍​នេះ ពួក​គេ​ហាក់​មាន​ការ​ព្រមព្រៀង​គ្នា​យ៉ាង​ផ្អែមល្ហែម​មុន​ពេល​បបួល​ឡើងឋានសួគ៌ ប៉ុន្តែ​អ្វី​ដែល​យុវជន​រូប​នេះ ត្រូវ​ធ្លាក់​នរក ពេល​ត្រឡប់​ពី​ត្រេកត្រអាល​នៅ​ឋាន​លើ​វិញ​នោះ គឺ​ដោយសារ​យុវជន​រូប​នេះ «​រួម​ភេទ​ជាមួយ​អនីតិជន​» ដែល​ច្បាប់​មិន​អនុញ្ញាត​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អ្នកទោស​ស្នេហា​រូប​នេះ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ