ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៦​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​)​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៦​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​)​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ និង​ខេត្តកំពត​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៥៤៤៧​គ្រឿង (​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៦៨០​គ្រឿង​(៧៥%) អប់រំ​២៥២​គ្រឿង​(​ម៉ូតូ​៧១%) មធ្យោបាយ​ពិន័យ​៤២៨​គ្រឿង
​(​ម៉ូតូ​៨១%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៤២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣២៦៩​គ្រឿង អប់រំ​១២៤​គ្រឿង ពិន័យ​ចំនួន​សរុប​៣៧២​គ្រឿង (​មួក​២៤០​គ្រឿង កញ្ចក់​១០៤​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ