ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​បើ​អ្នកមាន​អារម្មណ៍​ឆ្អែត អត់​ចង់​ញ៉ាំ​បាយ

5 ឆ្នាំ មុន

អ្នក​ធាត់ ចង់​ស្គម រីឯ​អ្នក​ស្គម ចង់​ធាត់ ។ គិត​ទៅ​ពិតជា​ពិបាក​ផ្គាប់ចិត្ត​មនុស្ស​មែន ។ អ្នក​ធាត់ឃើញ​អី​ក៏​ឃ្លាន ហើយ​ញ៉ាំ​តែ​បន្តិច​សោះ ក៏​ឡើង​គីឡូ​ដែរ…

អ្នក​ធាត់ ចង់​ស្គម រីឯ​អ្នក​ស្គម ចង់​ធាត់ ។ គិត​ទៅ​ពិតជា​ពិបាក​ផ្គាប់ចិត្ត​មនុស្ស​មែន ។ អ្នក​ធាត់ឃើញ​អី​ក៏​ឃ្លាន ហើយ​ញ៉ាំ​តែ​បន្តិច​សោះ ក៏​ឡើង​គីឡូ​ដែរ រីឯ​ស្គម​ឃើញ​អី​ក៏​ឆ្អែត ហើយ​ទោះបី​ញ៉ាំ​ច្រើន ក៏​មិន​ឡើង​គីឡូ ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន​ជាង​មុន ៖

១​-ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​បញ្ចេញ​ញើស និង​ថាមពល ដូច្នេះ​ពេល​អ្នក​ហត់​អ្នក​នឹង​ញ៉ាំ​ច្រើន​ជាង​ធម្មតា។ ២​-ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ ដើម្បី​ជំរុញ​ដល់​ការ​រំលាយ​អាហារ ។ ៣-​ញ៉ាំ​អាហារ តិច​ៗ តែ​ច្រើន​ដង ។ ៤-​ញ៉ាំ​អាហារ​សម្រន់ ដែល​មាន​សុខភាព​ល្អ និង ៥-​រៀបចំ​អាហារ​ឲ្យ​មាន​សោភ័ណ​ភាព និង​ងាយស្រួល​ទទួលទាន ។

៦-​រ​បៀ​ការ​កន្លែង​ញ៉ាំ​អាហារ​ឲ្យ​មាន​ផាសុក ភាព និង​ឆ្ងាញ់​ពិសា ។ ៧-​ញ៉ាំ​អាហារ​ជុំ​គ្នា​ជាមួយ​មិត្តភក្តិ ឬ​ដៃគូ​របស់​អ្នក ។ ៨-ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន​មុខ ផ្សេង​ៗ​គ្នា ។ ៩-​ញ៉ាំ​ទឹក​ផ្លែ​ឈើ ដើម្បី​ជម្រុញ​ដល់​ក្រពះ​ពោះវៀន​របស់​អ្នក ឲ្យ​ធ្វើការ​បណ្តេញ​ជាតិពុល និង​កាក​សំណ​លើ​ចេញ​ឲ្យ​អស់ និង ១០-​ធ្វើ​អាហារ​ដែល​អ្នក​ចូល​ចិត្ត ញ៉ាំ​ដោយ​ខ្លួនឯង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ