បើ​ផឹកទឹក​១​កែវ​ក្នុង​១​ថ្ងៃ​មាន​អ្វី​កើតឡើង


ទឹកជា​សារធាតុ​រាវ​ដែល​ចាំបាច់​ណាស់​សម្រាប់​ទ្រទ្រង់​សុខភាព​រាង​កាយ ។ អ្នកជំនាញ​ជា​ច្រើន​ណែនាំ​ឲ្យ​ទទួលទាន​ប្រមាណ​ជា​២​លី​ត្រ ឬ​ពី​៨ ទៅ​៩​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​បាន​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​បញ្ហា ផ្សេង​ៗ ។ ប៉ុន្តែ​ថា​តើ​នឹង​មាន​អ្វី​អាក្រក់​កើតឡើង​ទៅ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​ត្រឹមតែ​១​កែវ​ក្នុង​មួយ​ថ្ងៃ​វិញ​នោះ ? បញ្ហា​សុខភាព​ដែល​កើតឡើង​នៅ​ពេល​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់ ៖

១.​ញ័រ​ទ្រូង ៖ មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​អ្នក​គួរ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ជា​ប្រចាំ​នោះ គឺ​ដើម្បី​រក្សា​បរិមាណ​នៃ​ឈាម ឬ​សម្ពាធ​ឈាម​ត្រឹមត្រូវ​ក្នុង​រាង​កាយ ។ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​ត្រឹមតែ​១​កែវ​ក្នុង​មួយ​ថ្ងៃ​នោះ​បរិមាណ​ឈាម​ត្រូវ​ថយ​ចុះ ឬ​សម្ពាធ​ឈាម​ទាប​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​អាការ​ញ័រ​ដើមទ្រូង ។ បេះដូង​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​កាន់តែ​ធ្ងន់​ជាង​មុន​ដើម្បី​ប្រាកដ​ថា​រាល់​កោសិកា​រាង​កាយ និង​សរីរាង្គ​ដទៃ​អាច​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ បើ​ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​បែប​នេះ​ក៏​ដោយ ។

២.​សម្ពាធ​ឈាម​ថយ​ចុះ ៖ មូលហេតុ​មួយទៀត​ដែល​បណ្ដាល​ឲ្យ​បេះដូង​ទទួល​បន្ទុក​មុខងារ​ធ្ងន់​នោះ គឺ​ដោយសារ​សម្ពាធ​ឈាម​របស់​អ្នក​ចុះ​ទាប​ខ្លាំង ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​ត្រឹមតែ​១​កែវ​ក្នុង​មួយ​ថ្ងៃ​។ ខណៈ​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​រឿង​អាក្រក់ ប៉ុន្តែ​ការ​មាន​សម្ពាធ​ឈាម​ទាប​ខ្លាំង​ក៏​បង្ក​ផល​ប៉ះពាល់​គួរ​ឲ្យ​ព្រួយ​ផង​ដែរ ដោយសារ​ផ្នែក ផ្សេង​ៗ​នៃ​រាង​កាយ​មិន​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ។

៣.​ឈឺក្បាល ៖ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​ត្រឹម​១​កែវ​ក្នុង​មួយ​ថ្ងៃ​នោះ ចូរ​ត្រៀមខ្លួន​ជួប​ប្រទះ​នឹង​បញ្ហា​ឈឺក្បាល​ខ្លាំង​ឲ្យ​ហើយ​ទៅ​! វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​មិន​បាន​គ្រប់គ្រាន់​នឹង​បណ្ដាល​ឲ្យ​ឈឺក្បាល ដោយសារ​ខួរក្បាល​ត្រូវ​រួម​តូច​។ ជាក់ស្ដែង​ខួរក្បាល​មាន​ជាតិ​ទឹក​ប្រមាណ​ជា​៥៧​ភាគរយ ។

៤.​ពិបាក​ផ្ដោត ឬ​ផ្ចង់អារម្មណ៍ ៖ នៅ​ពេល​ខួរក្បាល​មិន​ទទួល​បាន​ជាតិ​ទឹក​តាម​តម្រូវការ នោះ​វា​នឹង​បណ្ដាល​ឲ្យ​អ្នក​ពិបាក​ប្រើប្រាស់​ខួរក្បាល​ជាក់​ជា​មិន​ខាន ហើយ​ពិបាក​ក្នុង​ការ​ផ្ដោតអារម្មណ៍ ។ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា ការ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ​ៗ​ក៏​អាច​ប៉ះពាល់​សមាសធាតុ​គីមី​នៃ​ខួរក្បាល​ផង​ដែរ ។

៥.​ឈឺ​រមួល​សាច់ដុំ ៖ សាច់ដុំ​ត្រូវការ​ជាតិ​ទឹក​ដើម្បី​ដំណើរការ​មុខងារ​បាន​ប្រសើរ និង​ត្រឹមត្រូវ ។ ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​មិន​បាន​ច្រើន​ជាង​១​កែវ​ក្នុង​មួយ​ថ្ងៃ នោះ​អ្នក​កំពុង​ធ្វើ​ឲ្យ​សាច់ដុំ​បាត់បង់​នូវ​អ្វី​ដែល​វា​ត្រូវការ​ហើយ ។ ជា​លទ្ធផល​អ្នក​នឹង​ជួប​ប្រទះ​ការ​ឈឺចាប់​រមួល​សាច់ដុំ និង​ខ្សោយ​សាច់ដុំ​ផង​ដែរ ។

៦.​ទល់លាមក ៖ ផល​ប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​នោះ គឺ​ទល់លាមក ។ ជា​ពិសេស​ប្រសិនបើ​របប​អាហារ​របស់​អ្នក​គ្មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ហើយ​អ្នក​ចំណាយពេល​អង្គុយ​ឮ យូរ​ៗ​ថែម​ទៀត​(​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ